ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ខេត្តព្រះវិហារ បើកយុទ្ធនាការ «គោយន្តមានភ្លើង» ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះវិហារ បើកយុទ្ធនាការ «គោយន្តមានភ្លើង» ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ទាំង៨ បានបើកយុទ្ធនាការគោយន្តមានភ្លើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចែកភ្លើងបំភ្លឺទៅដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីបន្តបិទលើគោយន្តនៅតាមមូលដ្ឋានរបស់ខ្លួន។

លោក គីម រិទ្ធី បានថ្លែងថា យុទ្ធនាការគោយន្តមានភ្លើង ដែលបានប្រារព្វធ្វើឡើងនាពេលនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្ក ឡើងដោយសារគោយន្តដែលបើកបរលើដងផ្លូវ ដោយគ្មានភ្លើងបំភ្លឺចរាចរណ៍។ យុទ្ធនា ការនាពេលនេះជាយុទ្ធការផ្សព្វផ្សាយ និងអប់រំទៅដល់បងប្អូនដើម្បីចូលរួមអនុវត្តន៍អោយបានគ្រប់ៗគ្នា ដែលមានរយះពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃបើកយុទ្ធការនេះតទៅ។

ក្នុងដំណាក់កាលទី២ បើសិនបងប្អូនមិនព្រមដាក់ភ្លើងបំភ្លឺចរាចរណ៍នោះទេ មន្រ្តីអនុវត្តន៍ចរាចរណ៍ ក៏ដូចជា អាជ្ញាធរមានសម្ថតកិច្ចធ្វើការឃាត់គោយន្តរក្សាទុកនៅពេលដែលបងប្អូនធ្វើចរាចរណ៍ នៅតាមដងផ្លូវ រហូតដល់គោយន្តមានភ្លើងបំភ្លឺចរាចរណ៍ ទើបអនុញ្ញាតឲ្យចរាចរណ៍បាន។

លោកបន្តថា ក្នុងយុទ្ធការដំណាក់កាលទី១នេះ លោកបានទទួលថវិកា ដើម្បីទិញ ភ្លើងបំភ្លឺគោយន្តពីការរៃអង្គាសគ្នារបស់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដោយក្នុង១ក្រុង-ស្រុក ទទួលបាន១០០គោយន្ត ហើយក្នុង១គោយន្តមានភ្លើងបំភ្លឺចំនួន៤ សរុបអស់ ភ្លើងបំភ្លឺចំនួន២៤០០ភ្លើងអំពូល។

ទន្ទឹមនេះ លោកអភិបាលខេត្តព្រះវិហារ បានផ្ដាំផ្ញើសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក អធិការស្រុក ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការបំពាក់ជូនបងប្អូន ប្រជាពលរដ្ឋ ដែលពួកគាត់មានគោយន្តបើកបរ តាមដងផ្លូវ ក៏ដូចជាបងប្អូនមកបំពាក់នៅ ទីតាំងណាមួយ ពិសេសនៅតាមសាលាឃុំសង្កាត់។ អាជ្ញាធរត្រូវផ្ដល់ របាយការណ៍អំពីសកម្មភាពរបស់ក្រុមការងារស្ដីពីសកម្មភាព ចុះអនុវត្តន៍យុទ្ធការបំពាក់ ភ្លើងបំភ្លឺគោយន្តមករដ្ឋ បាលខេត្ត ដើម្បីធ្វើការបូកសរុបលទ្ធផល។

តាមរបាយការណ៍របស់ អាជាធរក្រុង-ស្រុងទាំង៨ មានគោយន្តសរុប ២០,០០០គ្រឿង។ ក្នុងដំណាក់កាលទី២ លោក គីម រិទ្ធី នឹងទិញភ្លើងបំភ្លឺបន្ថែមទៀត ដើម្បីផ្ដល់ជូនបងប្អូន ក្នុង១ក្រុង-ស្រុក នឹងទទួលបាន ១០០០គោយន្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.