ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតចេញបញ្ជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាមពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទដាច់ខាត!!

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតចេញបញ្ជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាមពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទដាច់ខាត!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតចេញបញ្ជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាមពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទដាច់ខាត!!!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣នេះដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជារបស់លោកវីរៈឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ត្រូវជូនដំណឹងដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតទាំងអស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម នៅពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការដាក់បទ បញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិននឹង វៀតណាមដែលប្រព្រឹត្ត ទៅ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានណែនាំដល់នគរបាលគ្រប់ផ្នែកជំនាញ ចុះបង្ក្រាប និងហាមដាច់ខាតការនាំចូលរំសេវ,ផាវ កាំជ្រួច គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់ អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ។ ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឱកាសចូលឆ្នាំ ចិននឹងវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណា ព្យាបាលដែលមានកូនតូចងាយរងគ្រោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.