ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អគ្គិភ័យឆេះសណ្ឋាគារកម្ពស់៩ជាន់ នៅក្រុងព្រះសីហនុ, សមត្ថកិច្ចជួយអន្តរាគមន៍ និងជួយសង្គ្រោះមនុស្សគ្រប់ជាន់បានដោយសវុត្ថិភាព

អគ្គិភ័យឆេះសណ្ឋាគារកម្ពស់៩ជាន់ នៅក្រុងព្រះសីហនុ, សមត្ថកិច្ចជួយអន្តរាគមន៍ និងជួយសង្គ្រោះមនុស្សគ្រប់ជាន់បានដោយសវុត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖ សណ្ឋាគារកម្ពស់៩ជាន់មានឈ្មោះថា ឡិមុន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ​ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យមានផ្សែងខ្មួលខ្មាញ់ ប៉ុន្តែភ្លាមៗកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់លោក បានសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ និងជួយបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍១០០ភាគរយ មិនបណ្តាលឲ្យរងគ្រោះដល់នរណាម្នាក់នោះឡើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងសមត្ថកិច្ចបានចូលទៅគ្រប់ជាន់ទាំងអស់ ដើម្បីយកមនុស្សចេញ ចៀសវាងគ្រោះថ្នាក់ដោយសាភ្លើងឆេះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ ហើយសម្រាប់ទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះ ក៏មិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.