ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នគរបាលខេត្តបន្ទាយមានជ័យ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព

នគរបាលខេត្តបន្ទាយមានជ័យ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលខេត្តបន្ទាយមានជ័យ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព

ខេត្តបន្ទាយមានជ័យ៖ដោយមានការណែនាំ និងការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ នគរបាលទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពការងារ ការយាមល្បាត ការផ្តល់សេវាសេវាធារណ:ជូនប្រជាពលរដ្ឋ ការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីរួមចំណែកក្នុងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសអសន្តិសុខផ្សេងៗតាមមូលដ្ឋាន។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលគ្រប់អធិការដ្ឋាននគរបាលស្រុក-ក្រុង បានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណះ (ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ) ត្រូវបានពន្លឿនជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីយកឯកសារផ្លូវការណ៍ទាំងនោះទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ក្រៅពីនេះកម្លាំងនគរបាលទូទាំងខេត្ត ក៏បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសវត្ថិភាព, ផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន និងគ្រាប់មីន។ ក្នុងនោះក៏បានត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ត្រៀមអន្តរាគមន៍ក្នុងករណីគ្រប់អគ្គីភ័យ និងគ្រោះធម្មជាតិផ្សេងៗផងដែរ។

នគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវដល់ បងប្អូនប្រជាពលរដ្ឋ ដល់ពលរដ្ឋហួសសុពលភាព និងពលរដ្ឋទើបគ្រប់អាយុ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗ ដើម្បីយកទៅប្រើប្រាស់ក្នុងការងារនិងការរកទទួលទានប្រចាំថ្ងៃ ពិសេសជៀសវាងបាត់បង់ឱកាសក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.