ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសហើយថា ទោះបីក្នុងតម្លៃណាក៏ដោយ យើងមិនបណ្តែតបណ្តោយឲ្យនរណាម្នាក់មកបំផ្លាញសុខសន្តិភាព សន្តិសុខសង្គម និងសមិទ្ធផលជាតិបានឡើយ

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសហើយថា ទោះបីក្នុងតម្លៃណាក៏ដោយ យើងមិនបណ្តែតបណ្តោយឲ្យនរណាម្នាក់មកបំផ្លាញសុខសន្តិភាព សន្តិសុខសង្គម និងសមិទ្ធផលជាតិបានឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ប៉ែន ចន្នី ព្រមទាំងបុត្រ នៅថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបុណ្យដង្ហែ អង្គការប្រាក់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវត្តត្រពាំងវែងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅចំពោះមុខប្រជាពុទ្ធបរិស័ទជាច្រើននាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រកាសថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយ ទោះបីក្នុងតម្លៃណាក៏ដោយ យើងមិនបណ្តែតបណ្តោយ ឲ្យនរណាម្នាក់មកបំផ្លាញដល់សុខសន្តិភាព សន្តិសុខសង្គម និងសមិទ្ធផលដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះបាននោះឡើយ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា «សន្តិភាពដែលមានសព្វថ្ងៃបានមកដោយការលំបាកតស៊ូច្រើនទស្សវត្ស ប្តូរអាយុជីវិតអ្នកស្នេហាជាតិជាច្រើនរូប។ ដោយសារប្រទេសជាតិមាន សុខសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានអ្វីៗដូចសព្វថ្ងៃនេះ។ មានសម្តេចតេជោ គឺមានសុខសន្តិភាព មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍»។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទប្រជាពលរដ្ឋនៅក្នុងឃុំព្រៈនិពាន្វទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៧ និងនៅអាណត្តិជាបន្តបន្ទាប់ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលអនាគត ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។

នៅក្នុងឱកាស នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានដង្ហើរអង្គការប្រាក់ចូលបច្ច័យ ២០០លានរៀល និងបានប្រគេនបច្ច័យព្រៈសង្ឃក្នុងវត្ត ព្រមទាំងចែកជូនក្រណាត់ស និងថវិកា ដល់លោកតាលោកយាយប្រជាពលរដ្ឋ ជាច្រើនរូបទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.