ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ក្រសួងកសិកម្ម ៖ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​

ក្រសួងកសិកម្ម ៖ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ក្រសួងកសិកម្ម ៖ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​

(ភ្នំពេញ) ៖ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​។ ម្រេចខ្មៅ (Piper nigrum) គឺជា​រុក្ខជាតិ​វ​ល្លិ៍ ហើយ​ដែលជា​ទូទៅ​គេ​ស​ម្ងួ​ត​ផ្លែ​វា​ដើម្បី​ប្រើប្រាស់​ជា​គ្រឿងទេស និង​គ្រឿង​បន្ថែម​រសជាតិ​។ គេ​បាន​ប្រើប្រាស់​ម្រេច​តាំងពី​សម័យបុរាណ​សម្រាប់​ឱជារ​សរប​ស់វា និង​ធ្វើជា​ឱសថ ហើយ​គឺជា​គ្រឿងទេស​ដែល​បានធ្វើ​ពាណិជ្ជកម្ម​ច្រើន​បំផុត​លើ​ពិភពលោក​។

ប្រទេស​កម្ពុ​ជាមាន​ធាតុអាកាស និង​លក្ខខណ្ឌ​ដី​យ៉ាង​ល្អប្រសើរ​សម្រាប់​ម្រេច ហើយ​ដូច​បាន​រៀ​រាប់​ខាងលើ គឺ​គេ​បាន​ដាំ​ដុះ​តាំងពីដើម​សតវត្ស​ទី​១៣ ជាពិសេស​ក្នុង​កំឡុង​សម័យ​អាណានិគម​បារាំង​ដែល​គេ​បាន​ហៅថា “​ម្រេច​កំពត​” (​ពី​ខេត្តកំពត​) ដោយបាន​បង្កើត​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​ពី​រសជាតិ​ពិសេស​របស់​វា​។ ផលិតកម្ម​ជា​អតិ​ផល​ចាប់ផ្តើម​នៅ​ដើម​សតវត្ស​ទី ២០ ហើយ​ដែល​ចំណុច​ខ្ពស់បំផុត​នៃ​ផលិតកម្ម និង​ការនាំចេញ​ម្រេច​អាចមាន​រហូតដល់ ៨.០០០ តោន ក្នុង​មួយឆ្នាំ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការអនុវត្ត​ផលិតកម្ម​ម្រេច​ទាំងមូល ក្នុងប្រទេស​កម្ពុជា​បាន​ដល់​ចំណុច​បញ្ចប់​ក្នុង​កំឡុង​របប​ខ្មែរក្រហម​។ ផលិតកម្ម​ម្រេច​ទើបតែ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​ឡើងវិញ​បន្តិច​ម្តងៗ បន្ទាប់ពី​ទស្សវត្ស​ឆ្នាំ ១៩៩០​។​​

បច្ចុប្បន្ន វិស័យ​ម្រេច​មាន​សក្តានុពល​សម្រាប់​បង្កើន​ការនាំចេញ និង​តម្លៃបន្ថែម​។ ម្រេច​ជា​ផ្នែក​មួយ​នៃ​វិស័យ “​បន្លែ និង​ផ្លែឈើ​” ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​មាន​សក្តានុពល​ទាំង​១៩ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (​ឆ្នាំ​២០០៧)​។​ ម្រេច​ក៏​ជាផលិតផល​ស្ថិតក្នុង “​ផលិតផល​សំខាន់​ទាំង​ដប់​” ផងដែរ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​៖ ខេត្តកំពង់ចាម កំពត កែប ក្រចេះ និង​ខេត្ត​ព្រះសីហនុ​៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.