ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រកាសផ្ទេរភារកិច្ចប្រធានមន្ទីររៀបចំដែនដីថ្មីខេត្តស្វាយរៀង, លោក ម៉ិញ ស៊ីចាយ ជំនួសលោក គឹម ពិសិដ្ឋ ដែលត្រូវផ្លាស់ប្ដូរទៅជាប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង

ប្រកាសផ្ទេរភារកិច្ចប្រធានមន្ទីររៀបចំដែនដីថ្មីខេត្តស្វាយរៀង, លោក ម៉ិញ ស៊ីចាយ ជំនួសលោក គឹម ពិសិដ្ឋ ដែលត្រូវផ្លាស់ប្ដូរទៅជាប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីថ្មីខេត្តស្វាយរៀង ត្រូវបានប្រកាសផ្ទេរភារកិច្ច និងឱ្យកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដីខេត្តស្វាយរៀង ខណៈលោក គឹម ពិសិដ្ឋ ពីប្រធានមន្ទីររៀបចំដែនដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែងវិញ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងមានការចូលរួមពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះលោក ម៉ែន វិបុល បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណលោក គឹម ពិសិដ្ឋ ដែលក្នុងរយៈពេល២៨ឆ្នាំ បម្រើការងារជាមន្រ្តីសុរិយោដី ក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រយៈពេល១០ឆ្នាំកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ទីរសូរិយោដី ក៏បានកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្រប សម្រួលដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវ កំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។

លោក ថេង ចន្ទ័សង្វារ បានថ្លែងថា ខេត្តចំនួន៤ ក្នុងនោះមានខេត្តស្វាយរៀងមួយដែរ ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ច ហើយការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រពន្ធ័បានច្រើន អាចកាត់បន្ថយជម្លោះក៏បានច្រើនដែរ សម្រាប់ខេត្តស្វាយរៀង ការចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធទើបតែអនុវត្តបានចំនួន ៣៤២ភូមិ ស្មើ ៤៨ឃុំសង្កាត់ ក្នុងចំណោម ៨០ ឃុំសង្កាត់ ដូច្នេះ នៅសល់ឃុំ សង្កាត់មួយចំនួនទៀតដែលត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធ សូមមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាដើម្បីធ្វើកិច្ចការងារនេះឱ្យបានរលូនផងដែរ។

លោក ថេង ច័ន្ទសង្វារ បានផ្តាំផ្ញើលោកប្រធានមន្ទីរដែលទើបតែងតាំងថ្មី និងមន្ត្រីសូរិយោដីទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អ ពោលគឺសំដៅ លុបបំបាត់ ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការ។

លោកបានណែនាំដល់មន្ត្រីសូរិយោដីត្រូវចុះពិនិត្យគុណភាពសំណង់ ជំរុញដល់ប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឱ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក៏ដូចក្រសួង និងរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រកប ដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.