ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សមត្ថកិច្ចគួរ ណាស់ចុះពិនិត្យ លោកសង្ឃ ចេញបិណ្ឌបាតត្រាច់ចរ គ្រប់ច្រកល្អ ពិសេសក្នុងផ្សារ មិនដឹងថាសង្ឃទាំងនោះ ពិតប្រាកដឬក្លែងក្លាយនោះទេ?

សមត្ថកិច្ចគួរ ណាស់ចុះពិនិត្យ លោកសង្ឃ ចេញបិណ្ឌបាតត្រាច់ចរ គ្រប់ច្រកល្អ ពិសេសក្នុងផ្សារ មិនដឹងថាសង្ឃទាំងនោះ ពិតប្រាកដឬក្លែងក្លាយនោះទេ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចគួរ ណាស់ចុះពិនិត្យ លោកសង្ឃ ចេញបិណ្ឌបាតត្រាច់ចរ គ្រប់ច្រកល្អ ពិសេសក្នុងផ្សារ មិនដឹងថាសង្ឃទាំងនោះ ពិតប្រាកដឬក្លែងក្លាយនោះទេ?

 (ខេត្តបន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យសព្វ ថ្ងៃនេះប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា សមត្ថកិច្ចគួរណាស់ចុះពិនិត្យ លោកសង្ឃ និងដូនជី ចេញបិណ្ឌបាតត្រាច់ចរគ្រប់ច្រកល្អ ពិសេសក្នុងផ្សារ១អង្គៗ ពុំឃើញមានពាក់កាតសំគាល់ ជាសញ្ញាថាសង្ឃសោះ មិន ដឹងថាសង្ឃទាំងនោះ ពិតប្រាកដឬក្លែងក្លាយនោះទេ។

ប្រជាពលរដ្ឋបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងបន្តទៀតថា គេឃើញមាន លោកសង្ឃ និង ដូនជីជាច្រើនអង្គ នាក់ បានចេញបិណ្ឌបាត ត្រាច់ចរ គ្រប់ច្រកល្អក ពិសេសក្នុងផ្សារ ក្នុងនោះក៏មានស្ត្រី វ័យចំណាស់ ស្លៀកពាក់ស ដូចដូនជី មួយចំនួនតូច កាន់ប្រូក្រាមនិងកាន់ផ្ទិលដើរសុំតាម ផ្ទះនិងតាមផ្សារអួតខ្លួនថា សុំនេះដើម្បី យកទៅកសាងវត្ត គេមិនដឹងថា ស្ត្រីវ័យចំណាស់ ព្រមទាំង លោកសង្ឃទាំងនោះពិត ប្រាកដឬក្លែងក្លាយយ៉ាង ណានោះទេ។

កន្លងមកថ្មីៗនេះ ក្រសួងធម្មការសាសនា បានចេញសេចក្តី ប្រកាសមួយ ធ្វើការហាមឃាត់ លោកសង្ឃ និងដូនជីត្រូវបញ្ឃប់ រាល់សក្មភាពដើរត្រាច់ចរ គ្រប់ច្រកល្អក បិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារ ពិសេសពេលរដូវ បុណ្យទានមកដល់ នេះជាអំពេីខុសច្បាប់ ជាតិសាសនាខ្លាំងណាស់។

ប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា លោកពុំអនុញ្ញាត្តិ ឲ្យព្រះសង្ឈ លោកអាចារ្យ ដូនជី ដើរធ្វើសកម្មភាព រៃអង្គាសបច្ច័យ នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធី​បុណ្យកឋិនទានផ្សេងនោះឡើយ ពិសេសដើរចែកប្រូក្រាម​តាមកម្មវិធីបុណ្យ តាមផ្ទះ នៅតាមផ្សារ ឬតាមទីសាធារណៈ ដែលមានមនុស្សប្រមូលផ្តុំច្រើន ព្រោះវាប៉ះពាល់ដល់វិន័យសង្ឃ និងវាមិនគាប់ ភ្នែកដល់មហាជន និងធ្វើឲ្យបាត់បង់ជំនឿ ពុទ្ធបរិស័ទដែលជាអ្នកកាន់ ព្រះពុទ្ធសាសនាទៀតផង។

ក្នុងនោះក៏មាន សង្ឃទាំងពីរគណៈ ក៏ចេញសេចក្តីប្រកាសមួយ ហាមឃាត់ លោកសង្ឃ និងដូនជីត្រូវ បញ្ឃប់រាល់សក្មភាពដើរត្រាច់ចរ គ្រប់ច្រកល្អក បិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារ ពិសេសពេលរដូវ បុណ្យទានមកដល់ម្តងៗ ក៏មានព្រះសង្ឈ និង លោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែ បន្តធ្វើសកម្មភាព ដើរបិណ្ឌបាត្រឬរៃអង្គា ស​បច្ច័យតាមផ្ទះ តាមទីផ្សារ ទីប្រជុំជន ដែលទង្វើនេះធ្វើឲ្យ បាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយស ដល់ព្រះពុទ្ធសាសនាយ៉ាង ខ្លាំងណាស់ទៀតផង។

 

សង្ឃទាំងពីរគណៈ បានធ្វើការសំណូម ពរដល់ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយនិងរៀបចំខ្លួន ដើម្បីពង្រឹង​ការ ប្រតិបត្តិសន្ធាពុទ្ធបរិស័ទឲ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាតហើយ សូមចៀសឲ្យបាននូវ ភាពអវិជ្ជមាន ដែលធ្វើឲ្យបាត់​បង់សន្ធា ជ្រះថ្លារបស់ពុទ្ធបរិស័ទទៀតផង។

 

ក្នុងនោះប្រជាពលរដ្ឋ រាយការណ៍មកប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា សព្វថ្ងៃមានសង្ឃ ក្មេងៗ ព្រះជន្មពី ២០ព្រះវស្សា ពុំសូវមានសង្ឃចាស់ៗនោះទេ ដើរបិណ្ឌបាទនៅ តាមផ្លូវសាធារណៈ និងទីប្រជុំជន តាមផ្ទះ នៅតាមផ្សារ ដែលមានមនុស្ស ប្រមូលផ្តុំច្រើន គ្មានកាត ផុតវេលាថ្ងៃត្រង់ ផុតម៉ោងឆាន់ ស្រែកំហ៊ក ខ្លាំងៗដាក់ម្ចាស់ផ្ទះ ឲ្យម្ចាស់ផ្ទះដាក់បាទឲ្យ ពេលខ្លះសុំសៀវភៅធម៍ ពេលម្ចាស់ផ្ទះឲ្យ សុំគិតជាលុយវិញ ពេលគិតជាលុយ ស្ទើររាប់រយដុល្លាឯណោះ ហាក់គ្មានសីលធម៍ បន្តិតទាល់តែសោះ គិតតែផ្ទាល់ ប្រយោជន៍ខ្លួនតែប៉ុណ្ណោះ៕ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.