សម្តេចតេជោ ហ៊ុន សែន ឆ្លៀតហាត់ប្រាណ ដោយលេងកីឡាវាយកូនគោល ដើម្បីបន្ថយទម្ងន់បានខ្លះ បន្ទាប់ពីមមាញឹកជាមួយការងារ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហោះរូបភាពហាត់ប្រាណ ដោយលេងកីឡាវាយកូនគោល ដើម្បីបន្ថយទម្ងន់បានខ្លះ បន្ទាប់ពីមានភាពមមាញឹកខ្លាំងជាមួយការងារទាំងក្នុង និងក្រៅប្រទេស។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបលេងកូនគោល អមដោយពាក្យពេចន៍ដូច្នេះថា «ការងារនៅផ្ទះឆ្លៀតហាត់ប្រាណ ដោយវាយកូនគោល។ កន្លងទៅការងារច្រើនហួសតែទម្ងន់ក៏កើន ដោយទទួលទានច្រើន ដូចនេះមានតែហាត់ប្រាណ និងបន្ថយអាហារទើបបន្ថយទម្ងន់មកវិញបានខ្លះ»៕














