ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តរតនគិរី អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះ សម្រាប់តម្កល់ព្រះពុទ្ធបដិមា នៅវត្តសិលាគិរីរុក្ខារាម នៅក្រុងបាលុង

អភិបាលខេត្តរតនគិរី អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះ សម្រាប់តម្កល់ព្រះពុទ្ធបដិមា នៅវត្តសិលាគិរីរុក្ខារាម នៅក្រុងបាលុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះ សម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។

ព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា ព្រះចៅអធិការ វត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) មានសង្ឃដីការឱ្យដឹងថា បល្ល័ងព្រះ ដែលត្រូវកសាងនាពេលនេះមានកម្ពស់ ៦ម៉ែត្រ ៩តឹក មានព្រះភ្នែន ៣ម៉ែត្រកន្លះ ដោយត្រូវតម្កល់ព្រះពុទ្ធបដិមាករកម្ពស់៤ម៉ែត្រ ១តឹក។

ក្នុងនាមគណៈកម្មការវត្តនិងពុទ្ធបរិស័ទព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងលោក លោកស្រី និងមន្រ្តីអ្នកមុខអ្នកការដែលមានសុទ្ធាជ្រះថ្លា ក្នុងការចូលរួម ចំណែកយ៉ាងសកម្មក្នុងការជួយកសាង និងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីតម្កល់ទុកជាស្រែបុណ្យឱ្យប្រជាពុទ្ធបរិស័ទ ពិសេសសម្រាប់យុវជនជំនាន់ក្រោយ គោរពបូជាទៅតាម ប្រពៃណី ទំនៀមទំលាប់ លើកផ្នែកព្រះពុទ្ធសាសនា ខ្មែរតរៀងទៅ។

នាឱកាសនេះលោក ញ៉ែម សំអឿន បានសម្តែងការចូលរួមសប្បាយរីករាយចំពោះសមិទ្ធផលថ្មី ដែលផ្តួចផ្តើមឡើងកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក លោកស្រី សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកកសាងបល្ល័ងព្រះក្នុងទីអារាមវត្តសិលាគិរីរុក្ខារាម នាពេលនេះ។

លោកអភិបាលខេត្ត បានការកោតសរសើរ ប្រគេនដល់ព្រះចៅអធិការវត្ត លោកអាចារ្យគណៈកម្មការវត្ត និងប្រជាពលរដ្ឋព្រមទាំងសប្បុរសជននានាដែលបានចំណាយកម្លាំងកាយចិត្តព្រម ទាំងទ្រព្យធនផ្ទាល់ខ្លួនដើម្បីរួមចំណែកកសាងនូវសមិទ្ធផលនានាក្នុងវត្តសិលាគិរីរុក្ខារាម ឱ្យមានការរីកចម្រើនសម្រាប់ជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗគ្នា។

សូមបញ្ញាក់ផងដែរថា ក្នុងឱកាសនេះលោកអភិបាលខេត្តរតនគិរី និងលោកស្រីបានចូលបច្ច័យក្នុងការកសាងបល្ល័ងព្រះនាពេលនេះ ចំនួន៥ពាន់ដុល្លារ, លោក លី ឧសភា ៣ពាន់ដុល្លារ, លោក អ៊ុន ស៊ីដេត ៣ពាន់ដុល្លារ, លោក ទុន ពៅ ៣ពាន់ដុល្លារ, លោក សែម សឿន (ប្រេងយើង) ៣ពាន់ដុល្លារ, លោក គ្រី សុធា ៣ពាន់ ដុល្លារ, លោក ស៊ុយ សារ៉ែន (ភូមិ២ការចាញ) ៥០០ដុល្លារ និងលោក អាចារ្យប៉ាន់ (សំអាងការ) ៥០០ដុល្លារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.