ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យ មជ្ឈដ្ឋានអ្នកតាមដាននយោបាយ និង សង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមានព័ត៌មាន

ថា សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ «ឈ១» ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។

អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។

មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាត ប្រយោជន៍របស់គេ។ អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ដែលភាសាច្បាប់ហៅ ថា «ឧបករណ៍អាចជួញដូរបាន» នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការ សន្យារបស់គាត់ហើយឬនៅ? នេះគឺជាទំនាក់ទំនងទំនាស់ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌ រវាងបុគ្គលនិងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍ របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាមសាវតាដែលដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នកនយោបាយលោកក៏ជាមន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ជាគ្រូបង្រៀន ជាចាងហ្វាងកាសែតថែមទៀត។

អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀនល្បែងស៊ីសងថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោក លេងល្បែងនៅកាស៊ីណូជា ច្រើនលើកច្រើនសារណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេសម្រាប់លោក ថាច់ សេដ្ឋា ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។ អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរិតតែមិនមានទៀត នៅពេលអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃនិងផលប្រយោជន៍របស់អ្នកដទៃ ពីព្រោះប្រទេស ជាតិ ត្រូវការពង្រឹង និងគោរពគោលការណ៍នីតិរដ្ឋនិងយុត្តិធម៌សង្គមទាំងអស់គ្នា។

លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តីបុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ទទួលខុសត្រូវទៅពីព្រោះនេះជាផលដែលកើតចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។ ជាងនេះទៅទៀត គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍ការពារក្តី របស់ខ្លួនទៅ ជាជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ និងធ្វើឱ្យ សាធារណៈជនដែលមិនបាន តាមដាន ដឹងរឿងពិតមានការភាន់ច្រឡំ។

ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌ បង្ខូច បង្កាច់ កាឡៃការពិត ប្រឌិតបន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀតទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមានស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា ថែមទៀតក៏អាចថាបាន៕

ដោយ៖ ម្ចាស់ស្រុក

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.