ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

​វិទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត​ឆ្នាំ​២០១៧ នៅក្នុង​ឃុំ​បន្ទាយមាស​ខាងលិច ស្រុក បន្ទាយមាស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត ឆ្នាំ​២០១៧ ត្រូវបាន​ធ្វឡើ​ង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆកា ឆ្នាំ​២០១៧ ស្ថិតនៅ​ស្រុក​បន្ទាយមាស ក្នុង​ឃុំ បន្ទាយមាស​ខាងលិច ក្រោម​អធិបតីភាព លោកស្រី កង សៅ​រ៍ធន សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក​លី សា​វ៉េ​ត អភិបាលរង​ខេត្ត និង​មាន​ការចូលរួម ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជុំនាញ​ថ្នាក់​ខេត្ត  ស្រុក និង​ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន​២០១​នាក់ ស្រី​៦៥​នាក់​។​

​អង្គ​វេទិកា​នេះ ធ្វើឡើង​ក្នុង​គោលបំណង បង្កើតបាន​នូវ​វប្បធម៌ នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ និង​ធ្វើ​ការបង្ហាញ​ទិសដៅ​ស​ខាន់ៗ​រួមមាន​៖
១-​ផ្ដល់ព័ត៌មាន​អំពី​សមិទ្ធិផល​របស់​រដ្ឋបាល​ខេត្ត​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៦​។​
២-​ផ្ដល់ព័ត៌មាន​ពី​សកម្មភាព​អាទិភាព​នៃ​ការងារ អភិវឌ្ឍន៍​មូលដ្ឋាន ឆ្នាំ​២០១៧​។​
៣-​រាយការណ៍​ពី​សកម្មភាព​ដែល​រដ្ឋបាល​ខេត្ត បាន​ឆ្លើយតប​នឹង​លទ្ធផល នៃ​វេទិកា ឆ្នាំ​២០១៦​។​
៤- ពិភាក្សា​ក្នុង​ការ​រិះរក​ដំណោះស្រាយ​រួម​គ្នា​លើ​ប្រធានបទ​ជាក់លាក់ ដែល​ជា​បញ្ហា​ប្រឈម​នៅក្នុង​ស្រុក មិន​ទាន់​ដោះស្រាយ​បាន​ជោគជ័យ​។​

​អង្គ​វេទិកា​នេះ បាន​បើក​ឱកាស​ដល់​ប្រជាពលរដ្ឋ លើក​ជា​សំណួរ សំណូមពរ អនុសាសន៍ និង​ការឆ្លើយបំភ្លឺ ដំណោះស្រាយ លើ​ប្រធានបទ រួមមាន​៖​ការផ្ដល់់សេវា​សាធារណៈ​សេវា​រដ្ឋបាល និង​ការអភិវឌ្ឍ​មូលដ្ឋាន​។​

​ចំពោះ​វេទិកា​នេះ ក៏​បាន​តម្រូវ​នឹង​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អាច​សួរ និយាយ សំណូមពរ ស្របតាម​របៀបវារៈ ដោយ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ពាក់ព័ន្ធ​នឹង​ការងារ​នយោបាយ ការបញ្ចេញ​មតិ​ប្រាក​ចាក​ពី​សីលធម៌​ក្នុងសង្គម ឬ​ការនិយាយ​ដោយ​ពាក្យ​មិន​សមរម្យ និង​ប្រើ​ពាក្យ​អសុរោះ​ឡើយ​។​/ ណា​រិទ្ធ​

 

i171118r5a-(1) i171118r5a-(6) i171118r5a-(5) i171118r5a-(4) i171118r5a-(3) i171118r5a-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.