ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អគ្គលេខាធិការរង​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចុះ​ជួប​សំណេះសំណាល​និង​ស្វែងយល់​ពី​ការអនុវត្ត​នីតិវិធី​ច្បាប់​របស់​តុលាការខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ​ប្រតិភូ​អគ្គលេខា​អគ្គលេខាធិការរង​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បី​រូប​បាន​អញ្ជើញ​ជា​អធិបតី​ជួប​ប្រជុំ​ពិភាក្សា​និង​សំណេះសំណាល​សួរសុខទុក្ខ​ដល់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​។

​ប្រតិភូ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រ​​ជុំទាំង​បី​រូប​នៅ​តុលា​ខេត្ត​កំពត​នា​ព្រឹក​នេះ​មាន​ការចូលរួម​ពី​លោក អ៊ុំ សារិទ្ឋ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា​ (​ប្រធាន​ប្រតិភូ​) លោក ប្លង់ ឆ្លាម សមាជិក​ឧត្តម ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​, លោក អ៊ុង សុភា​រិន្ទ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​និង​វត្តមាន​ជា​កិត្តិយស លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ឡុង កេស​ភិរម្យ ប្រធាន​សាលាដំបូង​ខេត្ត លោក គឹម រ៉ាវី អនុប្រធាន​តុលាការខេត្ត លោកស្រី​ចៅក្រម​និង​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត លោក​ម៉ាន់ បូ​រ៉េត​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត និង​លោក លោកស្រី​ជា​ក្រឡាបញ្ជី​និង​មន្ត្រី​បំរើ​ការងារ​ក្នុង​សាលាដំបូង​ខេត្ត​ជាច្រើន​រូប​ទៀត​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ពី​សំណាក់​ប្រតិភូ​សមាជិក​អគ្គលេខាធិកា​រ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នា​ពេល​ព្រឹក​នេះ​ផងដែរ​។​

​បន្ទាប់ពី​លោក ម៉ាន់ បូ​រ៉េត លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​ធ្វើ​របាយ​ការជូន​ប្រតិភូ​ជា​គណអធិបតី​អំពី​កិច្ចការ​សំខាន់ៗ​នៃ​ការអនុវត្តន៍​នីតិវិធី​នៅក្នុង​ប្រព័ន្ធ​តុលាការ​ខេត្ត​កំពត​នា​ពេលកន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ​ដែរ​រួចមក លោក គឹម រ៉ាវី អនុប្រធាន​តុលាការ​បាន​លើកឡើង​នូវ​បញ្ហា​មួយចំនួន​ជុំវិញ​ការអនុវត្តន៍​កិច្ចការ​ច្បាប់​តាម​នីតិវិធី​នា​ពេល​កន្លង​មក​ក៍​ដូចជា​បច្ចុប្បន្ន​នេះ​ដែរ ជំរាប​ជូន​ប្រតិភូ​ថ្នាក់ដឹកនាំ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើម្បី​បាន​ស្វែងយល់​ពី​ការអនុវត្ត​តាម​នីតិវិធី​ច្បាប់​នា​ពេល​កន្លងមក​នៅក្នុង​ស្ថាប័ន​តុលាការ បំរើ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពត ។

​ក្នុងនោះ លោក​បាន​គូសបញ្ជាក់​អំពី​ការងាយស្រួល​និង​កិច្ចការ​ដែល​ប្រឈម​ក្នុង​ការអនុវត្ត​នីតិវិធី​ច្បាប់​ផង​ដែរ​។​លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ថ្លែង​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​ដ៍​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រតិភូ​ថ្នាក់ដឹកនាំ​កំពូល​ស្ថាបន័​តុលាការ ដែល​ថ្ងៃនេះ​មាន​វត្តមាន​ដ៍​ឧត្តង្គឧត្តម​បាន​ចុះ​មក​ពង្រឹង​កិច្ចការ​ផ្ទៃក្នុង​តុលា​ក្នុង​ការអនុវត្ត​នីតិវិធី​ច្បាប់ និង​ស្តាប់​សំណូមពរ​ពី​ការលំបាក​និង​ការងាយស្រួល​ក្នុង​ការអនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​តុលាការ​ថ្នាក់ក្រោម​ជា​ពិសេស​ខេត្ត​ដែល មាន ប្រតិភូ អញ្ជើញ​ជា​អធិបតី​ស្វែងយល់​នា​ថ្ងៃនេះ​គឺ​ខេត្ត​កំពត​យើងខ្ញុំ​តែម្តង​។

​ជាមួយគ្នានេះដែរ ជុំវិញ​បញ្ហា​ប្រឈម​និង​ការអនុវត្ត​ច្បាប់​នា​ពេលកន្លងមក ដែល​ប្រធាន​តុលាការ​និង​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​បាន​លើកឡើង​និង​ធ្វើ​សំណូមពរ សូមឲ្យ ប្រតិភូ​តំណាង​ស្ថាប័ន​តុលាការ​កំពូល មេត្តា​សុំ​ជួយ​ចាប់​អារម្មណ៍​លើ​បញ្ហា​សំណូមពរ​របស់​តុលាការ​ថ្នាក់ក្រោម​ផង ដូចជា​បញ្ហា​រឿង​ទំនាស់​ដីធ្លី ជា​ករណី​មួយ​មាន​ភាពស្មុកស្មាញ​ច្រើន ហើយ​ករណី​នេះ​ភាគច្រើន​គឺ​ពាក់​ព​ន្ឋ័​និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​មួយចំនួន ហើយ​ការទំនាក់ទំនង​ជាមួយ​នគរបាល​យុត្តិធម៌​ក៍មាន​ការ​ប្រឈម​ខ្លះៗ​ដែរ​ដោយ​មាន​ហេតុ​ការកើតឡើង ការកសាង​សំណុំរឿង​នៅ​មាន​ភាពយឺតយ៉ាវ​ជាដើម​។​

លទ្ឋផល​នៃ​ការ​សំណេះសំណាល​ដល់​ស្ថាបន័​តុលាការ​ថ្នាក់ក្រោ​ម​ន​ខេត្ត​កំពត​នាពេលនេះ​គឺ​មាន​ការបកស្រាយ​នូវ​រាល់​សំណូមពរ​នានា​ដែល​តុលាការខេត្ត​បាន​អនុវត្ត​នីតិវិធី​ហើយ​មានការ​ប្រឈម​ខ្លះៗ​នា​ពេលកន្លងមក ដោយ​ឯ​,​ឧ ប្រតិភូ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ធ្វើ​ការបកស្រាយ​យ៉ាង​ច្បាស់​នូវ​រាល់​សំណូមពរ​ខាងលើ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​រាល់​ខ្លឹមសារ​និង​អត្ថន័យ​ដ៍​មាន​សារៈសំខាន់​និង​ជ្រាលជ្រៅ​បំផុត ។ ហើយ​រាល់​ការបកស្រាយ​តាម​សំណូមពរ​ខាងលើ បាន​ធ្វើឲ្យ​មន្ត្រី​ផ្នែក​អនុវត្ត​ច្បាប់​ទាំង​អស់​នៅក្នុង​ប្រពន្ឋ័​តុលាការ​ខេត្តកំព​ត​កាន់តែ​មាន​ការយល់ដឹង​ខ្ពស់​នូវ​ផ្នែក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្តទៅ​ទៀត​ផង​ដែរ​។​/
​ណា​រិទ្ធ​

 

i171118r7a-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.