ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺម្នាក់ ត្រូវដកបញ្ឈរជើងក្រោយផាកពិន័យអ្នករថយន្តចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ

មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺម្នាក់ ត្រូវដកបញ្ឈរជើងក្រោយផាកពិន័យអ្នករថយន្តចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ស្ពឺ)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សម សាមួន បានដកបញ្ឈរជើងជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៀត ក្រោយផ្ទុះរឿងលើបណ្តាញ សង្គមហ្វេសបុក ដោយសារតែមន្រ្តីនគរបាលរូបនេះ បានផាកពិន័យអ្នកបើករថយន្តមួយគ្រឿងចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ។

របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា មន្រ្តីនគរបាលរូបនេះ គឺលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ មានតួនាទីជានាយផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ករណីផាកពិន័យអ្នកបើកបរដោយមិនចេញវិក័យបត្រនេះ បានកើតមានឡើងក្រោយម្ចាស់គណនីហ្វេសបុកម្នាក់មានឈ្មោះថា «គង្គារ លំអរ មង្គល» បានបង្ហោះខ្លឹមសារថា «ប្រយ័ត្នជិះផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ណាស់​ ដឹងថាយើងប្រញាប់ផាក២០០ដុល្លារ ឲ្យបាញ់ចូលកុងហើយបន្លំមិនឲ្យវិក័យបត្រទៀត ហើយប៉ូលិសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំសុំថតប្រាប់អ្នកផ្ទះថាប៉ូលិសចាប់»។

ក្រោយមានព័ត៌មាននេះកើតឡើង និងមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុករួចមក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវជាបន្ទាន់។

ក្រោយការស្រាវជ្រាវរួចមក លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅក្នុងរបាយការណ៍ ដោយមានចំឡើយសារភាពរបស់មន្រ្តីនគរបាល ខែម សុធារិទ្ធថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច លោកបានចុះប្រតិបត្តិការជាមួយក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ទោ ជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹ បានឃាត់រថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ 2BP-4662 ដឹកទំនិញសំពីងសំពោងក្នុងទិសដៅពីកើតទៅលិច។

ពេលឃាត់រួចហើយពិនិត្យឃើញថា អ្នកបើករថយន្តមិនមានបណ្ណបើកបរ និងដឹកសំពីងសំពោង ក៏ត្រូវធ្វើការផាកពិន័យចំនួន ១លាន២សែនរៀល (តាមច្បាប់គ្មានបណ្ណបើកបរត្រូវផាក 1,200,000 រៀល) និងផាកដឹកសំពីងសំពោងចំនួន១៥ម៉ឺនរៀលទៀត។ តែដោយសារសម្រួលគ្នា ទើបអ្នកបើកបរសម្រេចបាញ់លុយចំនួន ២០០ដុល្លារជូនក្រុមមន្រ្តីនគរបាលទាំងនោះ ដោយមិនចេញវិក័យបត្រ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ ក្រោយទទួលបានចំឡើយបែបនេះ ចំពោះវិធានការចំពោះមុខ គឺអនុសេនីយ៍ឯក ខឹម សុធារិទ្ធ ត្រូវដកបញ្ឈរជើង ហើយកម្លាំងនគរបាលដែលដាក់ប្រចាំការដើម្បីផាកពិន័យនៅចំណុច គោលដៅខាងលើត្រូវបញ្ជាឲ្យដកចេញផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.