ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលរងខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋ ត្រូវមានការចងចាំជានិច្ចថ្ងៃរំដោះ ៧ មករា និងរួមគ្នាការពារសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ

អភិបាលរងខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋ ត្រូវមានការចងចាំជានិច្ចថ្ងៃរំដោះ ៧ មករា និងរួមគ្នាការពារសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវមានការចងចាំជានិច្ចថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រោះជាថ្ងៃកំណើតទី២របស់ខ្មែរគ្រប់ៗរូប ព្រោះបើគ្មានការលះបង់ ការបូជាសាច់ស្រស់ ឈាមស្រស់ទេ យើងក៏គ្មានឱកាសបានជួបជុំគ្នាដូចពេលនេះដែរ។

លោកថា «អ្នកដែលបំភ្លេច បំភ្លៃ និងបំផ្លាញថ្ងៃ ៧ មករា គឺជាជនក្បត់ជាតិ ហើយប្រទេសណាក៏ដោយ ថ្នាក់ដឹកនាំណាក៏ដោយ តែងតែសរសើរសម្តេចតេជោ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យថែមទៀត និងជាពិសេសរួមគ្នាដើម្បីការពារសន្តិភាពឲ្យបាន»។

ការថ្លែងលើកឡើងបែបនេះរបស់លោក យុង គឹមហ៊ាន ក្នុងឱកាសដែលលោកតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះថ្ងៃ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី និងអាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក យុង គឹមហ៊ាន បានថ្លែងប្រាប់យុវជនជំនាន់ក្រោយពីរឿងពិតកាលពី៤៤ឆ្នាំមុន ដែលដឹកនាំដោយរបប ប៉ុល ពត។ របបអាវខ្មៅនេះ ​មានការកាប់សម្លាប់មនុស្សដូចសត្វធាតុ។ ប្រជាពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាពទេ ដូចឯកសារមួយចំនួនដែលបានចងក្រងទុកជាភស្តុតាងស្រាប់។ ប៉ុន្តែក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ មានដូចជាសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ទើបធ្វើឱ្យប្រទេសជាតិយើងត្រូវរំដោះបានទាំងស្រុង ពីរបបខ្មៅងងឹតនេះ ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពឡើងវិញ។

លោកអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា «ប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់ប្រទេសជាតិយើងមានការអភិវឌ្ឍន៍គ្រប់វិស័យបែបនេះ គឺថ្នាក់ដឹកនាំយើងពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់ច្រើនណាស់ គឺដៃម្ខាងកសាងជាតិ និងដៃម្ខាងទៀតទប់ទល់នឹងការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម។ លើសពីនេះទៀតសម្តេច ហ៊ុន សែន បានចូលទៅក្នុងតំបន់ខ្មែរក្រហម ស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិទាំងមូល ក្រោមនយោបាយ ឈ្នះ ឈ្នះ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.