ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផ្សព្វផ្សាយណែនាំនិងជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំងខេត្ត

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផ្សព្វផ្សាយណែនាំនិងជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផ្សព្វផ្សាយណែនាំនិងជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំងខេត្ត

 

ខេត្តរតនគិរី៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំងខេត្តរតនគិរី។

   ការផ្សព្វផ្សាយណែនាំនិងជំរុញខាងលើនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោកសរ សុវណ្ណ រដ្ឋលេខាធិការតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីគរូបនីយកម្ម និង សំណង់ និងលោក វ៉ាន់ សោភាអភិបាលរងខេត្តរតនគិរី។

   លោកវ៉ាន់ សោភា បានលើកឡើងថា កន្លងមកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តរតនគិរី នៅមិនទាន់បានរៀបចំឱ្យគ្រប់ជ្រុងជ្រោយនៅឡើយ ដោយសារតែមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់មួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានពេញលេញក្នុងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំឱ្យបានទាន់ពេលវេលាដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

   ដោយឡែកការចុះបញ្ជីអចលនទ្រព្យនិងការស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក៏នៅមានការយឺតយ៉ាវ និងខ្វះចន្លោះជាច្រើន ដោយសារតែអចលនទ្រព្យមួយចំនួនស្ថិតក្នុងជម្លោះ ឬមានការជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋដែលបំពានកាន់កាប់ជាដើម។ 

    លោកអភិបាលរងខេត្តបន្តថា ក្រោយពីមានការប្រជុំជំរុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២គឺមានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោមជាតិតែ៣៤ប៉ុណ្ណោះដែលបានធ្វើតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២១ បានរួចរាល់។

រីឯការចុះបញ្ជីអចលនទ្រព្យក្នុងខេត្តរតនគិរីមានសរុបចំនួន ៥៩២ ទីតាំង មានបណ្ណកម្មសិទ្ធិចំនួន១៤៨ ទីតាំង ស្មើនឹង ២៥% និងដីដែលគ្មានបណ្ណកម្មសិទ្ធិ មានចំនួន ៤៤៤ ទីតាំង ស្មើនឹង ៧៥%។

    លោក សរ សុវណ្ណ  រដ្ឋលេខាធិការតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្តរតនគិរីត្រូវកំណត់ទំហ៊ំក្បាលដីនិងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ បន្ថែមពីនោះត្រូវកំណត់ព្រំដីជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់ តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ។ 

    លោកក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឱ្យ បានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.