
ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច និងតែងតាំងមុខតំណែង
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ សម្រួល ភារកិច្ច និងតែងតាំងមុខតំណែង ជូននាយនគរបាលជាតិជាន់ខ្ពស់ ចំនួន០២រូប នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្នូងនោះ ក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានទទួលដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យឧក្រិដ្ឋវិទ្យា ព្រមទាំងលោកនាយការិយាល័យជំនាញទាំង១០។
នាយនគរបាលជាតិជាន់ខ្ពស់ ដែលត្រូវប្រកាសផ្ទេរ សម្រួល ភារកិច្ច និងតែងតាំងមុខតំណែង រួមមាន៖
ទី១៖ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។
ទី២៖ លោកវរសេនីយ៍ទោ ជា សិដ្ឋជ័យ ជានាយការិយាល័យឧក្រិដ្ឋវិទ្យា៕














