ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​៖​ កោះ​ហៅ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana​ ឱ្យចូលមកធ្វេីការបំភ្លឺ

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​៖​ កោះ​ហៅ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana​ ឱ្យចូលមកធ្វេីការបំភ្លឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​៖​ កោះ​ហៅ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana​ ឱ្យចូលមកធ្វេីការបំភ្លឺ

 

ខេត្តបាត់ដំបង ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃទី១៥​ ខែ​មករា​ ឆ្នាំ២០២៣​នេះ​ បានធ្វេីលិខិតអញ្ជេីញសា​មីខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana ឱ្យចូលមកធ្វេីការបំភ្លឺចំពោះបញ្ហាដែលគាត់បានផ្សព្វ​ផ្សាយនេះ​ហេីយ​  អ្វីៗមិនអាចចប់បានដោយគ្រាន់តែ​ លុបបំបាត់គណនីហ្វេសប៊ុករបស់ខ្លួនចោលនោះទេ​ សូមសាមីខ្លួនចូលរួមសហការជា​មួយសមត្ថកិច្ច​ ហេីយជាបន្តបន្ទាប់​អ្នកដែលបានចូលទៅខមមិនក្នុងគណនីនេះ​ ក៏ជាសាក្សីក្នុងការបំភ្លឺផងដែរ។ 

គួររម្លឹកដែរថា​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរព ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា​ កាលពីថ្ងៃទី១៤​ ខែ​មករាម្សិលមិញនេះ​ ម្ចាស់គណនី​ហ្វេសប៊ុកឈ្មោះ​Anin Tos​cana បានបង្ហោះរូបភាពនិងសរ​សេរ​ខ្លឹមសារទាក់ទងនឹងការអនុវត្តការ​ងាររបស់មន្រ្តីនគរបាលចរាចរ​ណ៍ផ្លូវគោក​ ដែលខ្លឹមសារនៃការសរសេរម្ចាស់គណនីបានប្រេីប្រា​ស់ពាក្យសំដីប្រមាថម៉ាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះមន្រ្តីដែលកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនលេីដងផ្លូវ។ 

នៅពេលឃេីញខ្លឹមសារបែបនេះ​ លោកឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យក្រុម​ការ​ងារប្រតិកម្មរហ័ស​រួមសហការជាមួយផែននគរ​បាលសណ្តាប់ធ្នាប់​ ផែនការងារធនធានមនុស្ស​ដែលមានការិយាល័យនគរ​បា​ល​​ចរាចរណ៍ផ្លូវគោកជាជំនាញផ្ទាល់​រួមទាំងការិយាល័យបុគ្គលិ​ក​ផង​ ចាត់វិធានការស្រាវជ្រាវស៊េីបអង្កេតលេី​បញ្ហានេះជាបន្ទាន់។ 

ករណីរកឃេីញថា​ មន្រ្តីនគរបាលមានកំហុសឆ្គងចំពោះការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន​ដែលច្បាប់កំណត់ឱ្យនោះមន្រ្តីរូបនោះនឹងទទួលខុ​សត្រូ​វ​ទាំងស្រុងចំពោះវិន័យ​របស់នគរបាលជាតិ​ ហេី​យ​ករណីរកឃេីញថា​ ម្ចាស់គណនីខាងលេី​ ប្រព្រឹត្តិខុសនោះសមត្ថកិច្ចនឹងចាតវិធានការ​ស្របតាមច្បាប់​ជាធរមាន​ ។ 

ដូចបានជម្រាបជូនខាងលេីសូមសារធារណជន​ អ្នកសារព័ត៌មាន​ និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន​ សូមអរគុណ៕

  

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.