ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម សុខ ដារ៉ា ប្រធានក្រុមការងារចុះជួយស្រុកគូលែន រលើកឡើងថាមានតែពួកប្រឆាំងផ្កាប់មុខនោះទេដែលរមិ្មលគុណថ្ងៃ៧មករា

ឯកឧត្តម សុខ ដារ៉ា ប្រធានក្រុមការងារចុះជួយស្រុកគូលែន រលើកឡើងថាមានតែពួកប្រឆាំងផ្កាប់មុខនោះទេដែលរមិ្មលគុណថ្ងៃ៧មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម សុខ ដារ៉ា ប្រធានក្រុមការងារចុះជួយស្រុកគូលែន រលើកឡើងថាមានតែពួកប្រឆាំងផ្កាប់មុខនោះទេដែលរមិ្មលគុណថ្ងៃ៧មករា

(ព្រះវិហារ) ៖នៅសាលាស្រុកគូលែន នាព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២៣នេះបានប្រារព្វខួបលើកទី៤៤ទិវាថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ឆ្នាំ២០២៣ដែលពិធីនេះគឺបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព
ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារគណៈបក្សប្រជាជន ចុះជួយស្រុកគូលែន ក្នុងនោះដែរក៏មានវត្តមាននៃការអញ្ជើញចូលរួមពីសំណាកលោកប៉ែន ជឹង អភិបាលនៃគណអភិបាលស្រុកគូលែន អស់លោក លោកស្រីដែលជាប្រធានក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ចំណុះអោយទូទាំងស្រុកគូលែន រួមនឹងប្រធានក្រុមប្រឹក្សាឃុំសមាជិកសមាជិកានឹងសិស្សានុសិស្សជាច្រើនកុះករផងដែរ។
បន្ទាប់ពីបានស្តាប់របាយការ ដែលបានរាយការណ៏របស់លោកប៉ែន ជឹង ប្រធានគណៈកម្មាធិការបក្សស្រុកគូលែន អំពីសភាពការសន្តិសុខសង្គមនៅក្នុងភូមិសាស្ត្រនៃស្រុកគូលេនក៏ដូចជាបានសណ្តាប់នូវសាររបស់សម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជននឹងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលអានដោយលោកជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុកគូលែន ពាក់ពន្វ័ទៅនឹងថ្ងៃបុណ្យខួបលើកទី៤៤ឆ្នាំនៃទិវាថ្ងៃជ័យជំនះថ្ងៃ៧មករារួចមក។ ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារគណៈបក្សប្រជាជន ចុះជួយស្រុកក៏បានអញ្ជើញមានប្រសាសន៏ទៅកាន់សមាជិកសមាជិការនៅក្នុងអង្គពិធីនោះថា
ជាកាពិតណាស់អស់រយះពេលជាង៤០ឆ្នាំមកនេះក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកដល់ឆ្នាំ២០២៣នេះអ្វីដែលយើងទាំងអស់គ្នាបានរស់រានមានជីវិតរស់នៅក្រោមម្លប់សន្តិភាពនាពេលនេះគឺដោយសារមានថ្ងៃ៧មករានេះហើយ ដែលជាថ្ងៃកំណើតទីពីររបស់យើងហើយដែលបានជួយសង្គ្រោះអាយុជីវិតរបស់យើងឲ្យរួចផុតពីរបបអាវខ្មៅប្រល័យពូជសាសន៏
ដ៏សាហាវយង់ឃ្នងដែលរបបមួយនេះគ្រប់មនុស្សជាតិគេតែងស្អប់ខ្ពើមហើយយើងទាំងអស់គ្នាត្រូវតែប្តេជ្ញាចិត្តចូលរួមទប់ស្កាត់អោយខានតែបាននឹងមិនឲ្យរបបប្រល័យពូជសាសន៏មួយនេះកើតមានឡើងវិញនៅលើទឹកដីកម្ពុជារបស់យើងជាលើកទី២នោះវិញដែរ។ហើយការសង្គ្រោះអាយុជីវិតឲ្យបានរួចផុតពីរបបនរកអវចីមួយនេះ វាក៏មិនមែនជាការងាយនឹងបានមកដោយឯកឯងនោះដែរគឺបានមកដោយកាលំបាកនឹងហ៊ានលះបង់ស្រស់ ឈាមស្រស់ ពលីអាយុជីវិតរបស់ឥស្សរជនឆ្នើមៗរបស់យើងដែលក្នុងនោះរួមមានឥស្សរះជនសម្តេចហេងសំរិនសម្តេច ជា សុីមនឹងសម្តេចតេជោហ៊ុន សែន ដែលសម្តេចទាំង៣នេះហើយគឺជាមាតាសន្តិភាពនឹងជាម្ចាស់នៃថ្ងៃរំដោះ៧មករា ក៏ប៉ុន្តែក្រោយការរំដោះនឹងដួលរលំអង្គកាចាត់តាំងនៃរបបអាវខ្មៅនេះទៅប្រទេសដ៏អភព្វ័នឹងកំសត់របស់យើងមួយនេះគឺគ្មានអ្វីដែលបានបន្សល់ទុក្ខជាកេរ្ត៍តំណែលសម្រាបលើកស្ទួយនឹងទុក្ខឲ្យប្រទេសជាតិមួយនេះរស់រាននឹងកសាងឲ្យរីកចម្រើនបាននោះ ឡើយ ក្រៅតែពីកំទិចផេះផង់វិនាសកម្មនឹងហិនហោចនិយាយជារួមគឺយើងគ្រប់គ្នាក្រោយថ្ងៃ៧មករា១៩៧៩គឺយើងសល់តែបាតដៃទទេ ឯកឧត្តម បានលើកឡើងទៀតថាដែលចំនុចទាំងនេះហើយយើងគួរគិតហើយក៏គួរពិចារណាថាតើក្នុងកាលះទេសះដ៏លំបាកលំបិនបែបនេះតើមានអ្នកណាមួយដែលជាអ្នកជួយសង្គ្រោះជីវិតរបស់យើង ក្រៅតែពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចទាំងបីនោះទេ យើងទាំងអស់គ្នាក៏មិនមានថ្ងៃនេះដែរ គុណបំណាច់ដ៏ឩត្តុងឩត្តមទាំងនេះហើយយើងមិនត្រូវបំភ្លេចហើយក៏យើងបានចារឹកទុក្ខក្នុងប្រវត្តិសាស្ត្រដោយមិនអាចបំភ្លេចបានឡើយ។
ឯកឧត្តមបានបន្តទៀតថាសម្តេចទាំង៣គឺជាម្ចាស់នៃថ្ងៃ៧មករាហើយថ្ងៃ៧មករាជាថ្ងៃកំណើតទីពីររបស់យើងទាំងអស់គ្នា ទទ្ទឹមនឹងនោះ សមិទ្ធិផលដែលកើតមានឡើងនៅក្រោយថ្ងៃរំដោះ៧មករា
ឆ្នាំ១៩៧៩រហូតមកដល់ឆ្នាំ២០២៣នេះសមិទ្ធិផលនានាបូករួមទាំងសុខសន្តិភាពទាំងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនមានដូចសព្វថ្ងៃនេះដែលសមិទ្ធិផលទាំងអស់នេះ គឺកើតឡើងទៅបានក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ឥស្សរះជនជាថ្នាក់ដឹកនាំកំពូលៗដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ៕

 

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.