ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោកថ្មី​ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដើម្បីលើកកម្ពស់​ការផ្សាយព័ត៌មានពិត និងលុបបំបាត់​ព័ត៌មានក្លែងក្លាយ

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោកថ្មី​ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដើម្បីលើកកម្ពស់​ការផ្សាយព័ត៌មានពិត និងលុបបំបាត់​ព័ត៌មានក្លែងក្លាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ក្នុងឱកាស​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ​ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវពាក្យស្លោកថ្មីមួយទៀតគឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដើម្បីលើកកម្ពស់នូវការផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ។

សម្តេចបានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីលើកមុន សម្តេចបានដាក់ពាក្យស្លោកមួយហើយគឺ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត» ចំណែកនៅឆ្នាំនេះ សម្តេចបានដាក់ពាក្យស្លោកមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ​ដែលការដាក់នូវពាក្យស្លោកនេះ ​ដោយសារតែកន្លងមក មានសាររព័ត៌មានមួយចំនួន ឬក្រុមប្រឆាំង តែងតែផ្សាយនូវព័ត៌មានប្រឌិត ដើម្បីបំភ្លៃឬវាយប្រហារសម្តេច​។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «កាលមុនខ្ញុំបានដាក់ថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត ហើយឥលូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។ អ៊ីចឹងយើងមានពាក្យស្លោក២ ។ ​​…. ត្រូវចាំ ព្រោះជួនកាលអាងតែខ្លូនមានហ្វេសប៊ុក ទូរសព្ទតែមួយគ្រឿង ផ្សាយទៅជេរគេជេរឯង ប្រម៉ាថគេ ប្រម៉ាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីប៉ាដោយ ឯលើកនេះ គឺខ្ញុំចង់ចេញសារមួយទៀត ដាក់ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។

ទន្ទឹមនឹងការដាក់ចេញនូវពាក្យស្លោកថ្មីនេះ សម្តេចតេជោ បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នសារព័ត៌មានបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ​ខណៈបច្ចុប្បន្ននេះ តំណាងសារព័ត៌មាន​របស់កម្ពុជា ក៏មាននៅក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់កម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្រ្ត​ ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិយភាពជាមួយបរទេស។​

សម្តេចមានប្រសាសន៍បន្តថា បញ្ហាព័ត៌មានមិនពិតនេះ មិនមែនកើតមានតែនៅកម្ពុជាទេ គឺមាននៅ​ទូទាំងពិភពលោក ​ រាប់ទាំងនៅក្នុងអង្គការសហប្រជាជាតិ​ផងដែរ គឺសុទ្ធតែលើកឡើងពីបញ្ហាព័ត៌មានក្លែងក្លាយនេះ។ តែយ៉ាងនេះក្តី​​ព័ត៌មានមិនពិតនេះ ដែលត្រូវបានផ្សព្វផ្សាយនេះ នឹងឆាប់សាបរលាប​ លែងមានអ្នកគាំទ្របន្តទៀត និងលែងមានប្រភពផ្តល់ព័ត៌មានឬផ្តល់បទសម្ភាសន៍ឱ្យទៀតផង។

សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ គឺមានតែការផ្សាយព័ត៌មានពិតប៉ុណ្ណោះ។ ដូច្នេះហើយ ថ្នាក់នាំដឹកនៅតាមស្ថាប័ននានា ត្រូវតែតាមដាននូវឱ្យព័ត៌មានឱ្យបានគ្រប់វេលា ដើម្បីសួរបញ្ជាក់នៅពេលមានការផ្សាយព័ត៌មានមិនពិត ហើយផ្តល់នូវព័ត៌មានពិត ដើម្បីឱ្យស្ថាប័នសារព័ត៌មានបំភ្លឺរឿងហ្នឹងត្រឡប់មកវិញ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.