ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ៖ ការអនុវត្តយុទ្ធសាស្ត្រថ្មី នៃការប្រមូលសំរាមក្នុងក្រុងកំពង់ចាម ជួបបញ្ហាខ្លះចំពោះផ្ទះធ្វើអាជីវកម្ម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ៖ ការអនុវត្តយុទ្ធសាស្ត្រថ្មី នៃការប្រមូលសំរាមក្នុងក្រុងកំពង់ចាម ជួបបញ្ហាខ្លះចំពោះផ្ទះធ្វើអាជីវកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ៖ ការអនុវត្តយុទ្ធសាស្ត្រថ្មី នៃការប្រមូលសំរាមក្នុងក្រុងកំពង់ចាម ជួបបញ្ហាខ្លះចំពោះផ្ទះធ្វើអាជីវកម្ម

ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រោយពេលអនុវត្តយុទ្ធសាស្ត្រថ្មី ក្នុងការប្រមូលសំរាមក្នុងក្រុងកំពង់ចាម អស់រយៈពេលជាង១០ ថ្ងៃ កន្លងមកនេះ ឃើញថា ទាក់ទងទៅនឹងការប្រមូលថ្លៃសេវា ក្រុមការងារជួបបញ្ហាខ្លះៗ ចំពោះផ្ទះដែលធ្វើអាជីវកម្ម ដោយឡែកចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានបញ្ហានោះទេ ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៤ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងដំណើរការសាកល្បង រយៈពេល ៦ ខែ នៃការអនុវត្តគោលការណ៍ថ្មី ដើម្បីការងារប្រមូលសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី ក្នុងក្រុងកំពង់ចាម មកដល់ពេលនេះគឺរយ:ពេលជាង ១០ ហើយ ឃើញថាក្រុមការងារ បានជួបបញ្ហាខ្លះៗ ទាក់ទងការប្រមូលថ្លៃសេវា ជាមួយផ្ទះប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម ដូចជាផ្ទះបើកអាហារដ្ឋាន ភោជនីយដ្ឋាន និងឃ្លាំង ក្រុមហ៊ុន ធនាគារ ជាដើម ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា យុទ្ធសាស្ត្រថ្មីនេះ គឺតម្រូវឲ្យក្រុមហ៊ុនសិនទ្រី ប្រមូលសំរាមក្នុងក្រុងកំពង់ចាម យកមកថ្លឹងគីឡូគិតលុយពីរដ្ឋបាលក្រុងកំពង់ចាម ដោយ ១តោន តម្លៃ ១៧ ដុល្លារអាមេរិក ។ ហើយមានក្រុមហ៊ុនមួយទៀត ជាអ្នកប្រមូលថ្លៃសេវាពីប្រជាពលរដ្ឋ ប្រគល់ថវិកាឲ្យរដ្ឋបាលក្រុងកំពង់ចាម សម្រាប់ទូទាត់ជាមួយក្រុមហ៊ុនស៊ិនទ្រី ដោយអនុវត្តទៅតាមតារាងកំណត់តម្លៃរបស់ក្រសួងបរិស្ថាន ។

​ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្នុងការអនុវត្តគោលការណ៍ថ្មីនេះ អាជ្ញាធរខេត្ត បានមើលឃើញនូវបញ្ហា ជាមួយផ្ទះប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើអាជីវកម្ម និងបានធ្វើការដោះស្រាយទាំងនោះជាបណ្ដើរៗហើយផងដែរ។ជាមួយគ្នានេះ រដ្ឋបាលក្រុងកំពង់ចាម ក៏បានបើកទូលាយដល់ប្រជាពលរដ្ឋ បើពិនិត្យឃើញថា ផ្ទះរបស់ខ្លួន ត្រូវបង់ថ្លៃសេវា មានកម្រិតខ្ពស់ សូមមកពិភាក្សា ដើម្បីដោះស្រាយនៅសាលាក្រុងកំពង់ចាម ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារប្រមូលសំរាមនេះ ត្រូវបានបែងចែកក្រុមការងារ ជា ៣ក្រុម ដោយក្នុងនោះ ៖ ក្រុមទី១ ៖ គឺក្រុមការងារតាមដាននិងត្រួតពិនិត្យការប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ។ក្រុមទី២ ៖ គឺក្រុមការងារគ្រប់គ្រង និងប្រមូលចំណូល ដើម្បីទូទាត់ថ្លៃសំរាម ឱ្យទៅក្រុមហ៊ុនស៊ិនទ្រី ក្នុង១តោន តម្លៃ ១៧ ដុល្លារអាមេរិក ។ ក្រុមទី៣ ៖ គឺក្រុមការងារដោះស្រាយវិវាទ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធទៅនឹងការអនុវត្តគោលការណ៍ថ្មី ក្នុងការប្រមូលសម្រាមក្នុងក្រុងកំពង់ចាមនេះផងដែរ លោក ប៉ុង យ៉េន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានឱ្យដឹងផងដែរថា តាមការស្ទង់មតិរបស់ប្រជាពលរដ្ឋ គឺពួកគាត់មានការសាទរ ចំពោះយុទ្ធសាស្ត្រនេះ ដោយហេតុថា មួយរយៈនេះ ឃើញថាក្រុមហ៊ុនស៊ិនទ្រី ធ្វើការប្រមូលសំរាមបានឆាប់រហ័ស ដោយមិនមាន សំរាមសល់ទុកយូរ ស្អុយរលួយ តាមមុខផ្ទះដូចពីមុនទៀតទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.