ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាលមុខជំនាញឯកទេសការពារគីមីសាស្ត្រជំនាន់ទី១១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅសាលាហ្វឹកហ្វឺនគីមីសាស្ត្រខេត្តកំពង់ឆ្នាំង

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាលមុខជំនាញឯកទេសការពារគីមីសាស្ត្រជំនាន់ទី១១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅសាលាហ្វឹកហ្វឺនគីមីសាស្ត្រខេត្តកំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលមុខជំនាញឯកទេសការពារគីមីសាស្ត្រជំនាន់ទី១១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅសាលាហ្វឹកហ្វឺនគីមីសាស្ត្រ នៅឃុំស្វាយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្ត្រ ជំនាន់ទី១១ រយៈពេល៩ខែ ក្នុងឆ្នាំ២០២២ ដែលមានសមាសភាពជាយោធាចំនួន ៧៨នាក់ មកពីបណ្តាលអង្គភាពចំណុះកងយោធពលខេមរភូមិន្ទ។

ដោយឡែកអគារអគារសិក្សា១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់មានទំហំ១៣ គុណ៣២ម៉ែត្រ ស្មើនឹង ៤១៦មែត្រការ៉េ ដែលសាងសង់អំពីថ្មឥដ្ឋ ដំបូលប្រកស័ង្កសីក្រាលការ៉ូ។

បើតាមឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កន្លងមកសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ បានហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្ត្រជូនសិក្ខាកាមមកពីបណ្តា អង្គភាពសរុបចំនួន ១៨វគ្គ ក្នុងនោះវគ្គបំប៉នចំនួន ៧វគ្គ ក្នុងមួយវត្តមានរយៈពេល៣ខែ សិក្ខាកាមសរុបចំនួន ៤១៣នាក់ វគ្គបណ្តុះបណ្តាលចំនួន ១១វគ្គ ក្នុងមួយវគ្គមានរយៈពេល៥ខែ សិក្ខាកាមសរុបចំនួន ១,១០០នាក់ ក្រៅពីនោះកម្លាំងផ្ទៃក្នុងរបស់ទីចាត់ការបានហ្វឹកហ្វឺនបំប៉នជំនាញគីមីសាស្ត្រ រយៈពេលខ្លីជាមួយយោធាអាមេរិកចំនួន២លើក ក្នុងមួយលើកមានរយៈពេល ៥ថ្ងៃ កម្លាំងចូលរួមចំនួន ៦៥នាក់ និងបានចូលរួមធ្វើលំហាត់សមយុទ្ធជាមួយកងទ័ព ប្រជាជនចិនចំនួន៣លើក (ម្រះព្រៅ ជុំគិរី) កាលពីឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ឈឹម សាវុធ បានបន្តថា ក្រៅពីការងារហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្ត្រ ជូនដល់កងទ័ពគ្រប់បណ្តាអង្គភាព ទីចាត់ការការពារគីមីសាស្ត្រជាទ័ពប្រយុទ្ធ និងមានភារកិច្ច ដូចខាងក្រោម៖

១៖ ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារនិងសង្គ្រោះការប្រឡាក់ជាប់ ជាតិពុលសារធាតុគីមីនៅលើសមរភូមិ និងទីប្រជុំជននៅពេលដែលយុទ្ធជន និងប្រជាពលរដ្ឋត្រូវជាតិពុល ដោយសារធាតុគីមី ព្រមទាំងមាន ភារកិច្ចប្រយុទ្ធក្នុងសមរភូមិតាមបទបញ្ជារបស់ថ្នាក់លើ។
២៖ ជានិច្ចកាល គ្រប់គ្រង និងការពារគោលដៅសំខាន់ៗ ជាយុទ្ធសាស្ត្រដែលថ្នាក់លើប្រគល់ជូន។
៣៖ ផ្សព្វផ្សាយជូនដំណឹងអំពីសភាពការណ៍គីមីសាស្ត្រដល់អង្គភាពជួរមុខ និងខាងក្រោយ បើមានករណីសារធាតុគីមីកើតឡើង។
៤៖ គ្រប់គ្រង និងហ្វឹកហ្វឺន ធ្វើផែនការប្រចាំឆ្នាំ ប្រចាំខែ ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញបណ្តុះបណ្តាលប្រចាំឆ្នាំ ប្រចាំខែជូនដល់យោធិនគ្រប់លំដាប់ថ្នាក់ដល់បណ្តាអង្គភាព។
៥៖ គ្រប់គ្រងសម្ភារៈបច្ចេកទេសជំនាញសព្វាវុធដែលថ្នាក់លើបំពាក់ ធានាប្រយុទ្ធមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
៦៖ ដឹកនាំកម្លាំង និងប្រើប្រាស់កម្លាំងចូលរួមសហការជាមួយបណ្តាអង្គភាពក្នុងការការពារសន្តិសុខ និងសង្គ្រោះ គ្រោះមហន្តរាយដោយយថាហេតុ។
៧៖ ក្រៅពីចូលរួមធ្វើការងារសង្គម អង្គភាពទទួលការងារជាក់ស្ដែងតាមការប្រគល់ភារកិច្ចរបស់អគ្គមេបញ្ជាការ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.