ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កម្ពុជា-ថៃ បង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសខេត្តជាប់ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យ

កម្ពុជា-ថៃ បង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសខេត្តជាប់ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យប្រតិភូស្ថានទូតថៃ ដឹកនាំដោយលោក ឆឺតកៀត អាត់ថាក័រ ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អថែមទៀត រវាងប្រទេសទាំង២ ពិសេសខេត្តនៅជាប់ព្រំដែន។

លោក អ៊ុំ រាត្រី បានថ្លែងកោតសសើរ និងថ្លែងអំណរគុណ ចំពោះស្ថានទូតថៃប្រចាំកម្ពុជា ដែលកន្លងមកបានពង្រឹងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យផងដែរ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាម បណ្តោយ ព្រំដែន និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ ដោយស្មើភាពនិងស្មោះត្រង់

លោកបន្ដថា ជាក់ស្តែងនាពេលកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាល ដាលនៃជំងឺកូវីដ១៩ ក៏សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមាន ដំណើរការឥតអាក់ហើយភាពជិតស្និទ្ធនេះ ក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ជាលំដាប់ត ទៅអនាគតនោះ។

លោកបានលើកឡើងថា ប្រទេសទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដូចជាគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែន រវាង ប្រទេសទាំង២។

លោក ឆឺតកៀត អាត់ថាក័រ បានសន្យាថា នឹងខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងប្រទេសទាំង២ ជាពិសេសបណ្តា ខេត្តជាប់ ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យផងដែរ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.