ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ធ្វើ​លិខិត​គោរព​ជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ​អន្តរាគមន៍ ស្នើសុំ​សម្តេច​តេជោ​ក្នុង​ការអនុគ្រោះ​លើកលែងព​ន្ធ​នឹង​ប៉ាតង់​..!

ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ធ្វើ​លិខិត​គោរព​ជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ​អន្តរាគមន៍ ស្នើសុំ​សម្តេច​តេជោ​ក្នុង​ការអនុគ្រោះ​លើកលែងព​ន្ធ​នឹង​ប៉ាតង់​..!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ធ្វើ​លិខិត​គោរព​ជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ​អន្តរាគមន៍ ស្នើសុំ​សម្តេច​តេជោ​ក្នុង​ការអនុគ្រោះ​លើកលែងព​ន្ធ​នឹង​ប៉ាតង់​..!

 

ភ្នំពេញ​៖ លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​ធ្វើ​លិខិត​គោរព​ជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ដើម្បី​ជួយ​ស្នើសុំ ដល់​សម្តេច​អគ្គ មហា សេនាបតី​
​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ពិធី​ជុំ​នូ​ប​សម្តេច​នឹង​អ្នក​សា​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០២៣ ឲ្យមាន​ការអនុគ្រោះ​លើកលែងព​ន្ធ នឹង​ប៉ាតង់​ចំពោះ​អាជ្ញាប័ណ្ណ​កាសែត គេហ​ទំ​ពរ័​និង​សារព័ត៌មាន​អន​ឡាញ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ខ្លឹមសារ​នៃ​លិខិត​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថាប័ណ្ណ កាសែត គេហទំព័រ​និង​សារព័ត៌មាន​អន​ឡាញ​ភាគច្រើន​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ធ្វើការ​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត គ្មាន​ប្រាក់​បៀវត្ស និង​ពុំ​មាន​ប្រាក់​ចំណូល​ពី​ការធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឡើយ សូម្បី​ស្ថាប័ណ្ណ​មួយ​ចំនួន​ពុំ​មាន​លទ្ធភា​ព​ចុះ​បញ្ជីពាណិជ្ជកម្ម​ផង ឯ​ស្ថាប័ណ្ណ​ខ្លះ​ដែល​បាន​ចុះបញ្ជី​រួច គ្មាន​លទ្ធភាព​បង់ពន្ធ​នឹង​ប៉ាតង់ ចំនួន ៤០០,០០០​រៀល​(​សែសិប​មុឺន​រៀល​)​ក្នុង​មួយ​ឆ្នាំ ជា​ហេតុ​ធ្វើ​ឲ្យ​ជួប​ផលវិបាក​ជាខ្លាំង​។​

​ហេតុតែ​អ្នកសារព័ត៌មាន​ទាំងអស់គ្នា​មាន​ឆន្ទៈ​យ៉ាង​មោះមុត ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសហការ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ម្លប់​នៃ​សន្តិភាព និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ លោក រុន សារ៉េត 

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.