ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

នាយឧត្តមសេនីយ៍ យន្ត មីន៖ ខ្ញុំចង់ប្រាប់យុទ្ធជនពលីជីវិតថា ការលះបង់របស់បងប្អូនមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ

នាយឧត្តមសេនីយ៍ យន្ត មីន៖ ខ្ញុំចង់ប្រាប់យុទ្ធជនពលីជីវិតថា ការលះបង់របស់បងប្អូនមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ទីលានផ្នូរយុទ្ធជនពលី នៅខេត្តកោះកុង បានបញ្ជាក់ថា ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺពាំនាំថា ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជា គឺមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថា ដើម្បីជាកិច្ចតបស្នងសងគុណដល់ការលះបង់របស់យុទ្ធជនពលី រដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ បានរៀបចំសាងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត ដើម្បីបញ្ចុះសព ជាពិសេសអាចឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា អុជធូបបូជា ឱ្យសាកសមនឹងការលះបង់របស់បងប្អូនអតីតយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម ដែលបានក្លាយជាចំណែកមួយឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ដូចពេលបច្ចុប្បន្ននេះ។

នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា ការតាំងចិត្ត និងការលះបង់របស់យុទ្ធជនពលីទាំងអស់ ដើម្បីឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព គឺទទួលបានផ្លែផ្លាហើយ ដូច្នេះ ការរៀបចំសាងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត នាសម័យសង្គ្រាមនេះ គឺជាកិច្ចតបស្នងជូនពួកគាត់ ដើម្បីស្របទៅតាមទិសស្លោក របស់ថ្នាក់ដឹកនាំ គឺ «ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកឃើញដល់អ្នកដាំ»។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ យន្ត មីន បានគូសបញ្ជាក់ថា៖ «បើសិនជាខ្ញុំអាចនិយាយបានជាមួយសព ដែលកប់នៅក្នុងផ្នូរទាំង៤០០នាក់ជាង ថា អស់លោកស្លាប់មិនអត់ប្រយោជន៍ទេ គឺពិតមានប្រយោជន៍ណាស់ ពីព្រោះការលះបង់របស់បងប្អូន គឺដើម្បីឱ្យប្រទេសជាតិយើងមានសុខសន្តិភាព អីឡូវហ្នឹងប្រទេសជាតិយើង ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យអន្តរជាតិទទួលស្គាល់កម្ពុជា កម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ អ៊ឹចឹងសូមឱ្យវិញ្ញាណក្ខន្ធអស់លោក អបអរសាទរ និងសូមឱ្យទៅចាប់កំណើតដោយស្ងប់ចិត្ត ហើយការលះបង់ជីវិតរបស់បងប្អូនពិតជាត្រឹមត្រូវ»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបន្ថែមថា សូមវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនដែលបានពលីជីវិត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ ដែលចង់ឱ្យមាតុភូមិកម្ពុជា មានសន្តិភាព ប្រជាជនរស់នៅដោយភាពសុខក្សេមក្សាន្ត គឺទទួលបានដូចអ្វីដែលបងប្អូនបានលះបង់ហើយ ព្រោះថា កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពកដែលមានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន​ សែន ជាប្រធានគណបក្ស។

នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានបង្ហាញជាការយល់ឃើញថា ប្រសិនបើនៅអាចនៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ គួរតែសាងសង់ទីលានផ្នូរយុទ្ធជនពលី ដើម្បីប្រមូលធាតុរបស់ពួកគាត់មកបញ្ចុះ ក្នុងន័យគោរព និងតបស្នងសងគុណដល់ពួកគាត់ដែលបានលះបង់ជីវិត ដើម្បីក្លាយជាចំណែកមួយឱ្យប្រទេសកម្ពុជា ទទួលបានសន្តិភាព ដូចពេលបច្ចុប្បន្ននេះ។

គួរឱ្យដឹងថា ទីលានផ្នូរយុទ្ធជនពលី ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.