ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹកជូនប្រជាកសិករ ក្នុងឃុំស្វាយដូនកែវ ក្រោយប្រឈមបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ខណៈដែលពួកគាត់អនុវត្តលើសផែនការកំណត់

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ដោះស្រាយបើកទឹកជូនប្រជាកសិករ ក្នុងឃុំស្វាយដូនកែវ ក្រោយប្រឈមបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ខណៈដែលពួកគាត់អនុវត្តលើសផែនការកំណត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្រោយទទួលបានសំណើជួយអន្តរាគមន៍បន្ទាន់ ទាក់ទងនឹងកង្វះខាតទឹកបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករក្នុងភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន, នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ដើម្បីរកវិធានការណ៍ជួយអន្តរាគមន៍ ដោះស្រាយបើកទឹកជូនបងប្អូនប្រជាកសិករ ដែលកំពុងជួបបញ្ហា ខណៈដែលពួកគាត់បាន អនុវត្តលើសផែនការកំណត់។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផល​ស្រូវរដូវប្រាំង ក្នុងឃុំស្វាយដូនកែវ ផ្ទៃដីអនុវត្តបានសរុបចំនួន ​២,៥២០ហិកតា ក្នុងនោះផែនការសរុប​១,០៧០ហិកតា។

សម្រាប់ទូទាំងស្រុកបាកាន ផ្ទៃដីអនុវត្តបាន ២៤,១២៦ហិកតា​ នៃផែនការ​ ៧,២០០ហិកតា។ លោកប្រធានមន្ទីរបន្តថា បើតាមតួលេខ និងការពិនិត្យជាក់ស្តែង ផ្ទៃដីដែលបងប្អូនប្រជាកសិករអនុវត្តបាននោះ គឺលើសពីផែនការកំណត់របស់សមត្ថកិច្ចជំនាញ ហើយពួកគាត់អាចនឹងជួបបញ្ហាខ្វះទឹក នាពេលខាងមុខផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានស្នើដល់អាជ្ញាធរឃុំស្រុក ណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក ហើយអាជ្ញាធរនឹងរកវិធីសាស្ត្រដោះស្រាយ ការបង្កបង្កើនផលស្រូវ ដែលលើសផែនការនេះ។

ជាការពិតណាស់ថា បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយស្ទឹងស្រកដល់បាតក្រោម ដើម្បីការពារស្រែស្រូវក៏ពិតមែន ក៏ប៉ុន្តែយើងនៅមានទំនប់ទី៣ និងទី៥ ដែលស្ដុកទឹកបានជាង៥០លានម៉ែតគូប សម្រាប់បើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬប្រឡាយក្អែប ដើម្បីត្រៀមសម្រាប់ប្រជាកសិករ បូមដាក់ស្រែរៀងៗខ្លួន។

លោកបានថ្លែងទៀតថា «ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក, បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ» នេះជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើរាស្ត្រ មិនត្រូវសម្ងំស្ងៀម ពេលប្រជាពលរដ្ឋជួបបញ្ហានោះឡើយ។ ជាក់ស្ដែងដូចជាករណីធ្វើស្រែប្រាំងលើសផែនការកំណត់ នៅឃុំស្វាយដូនកែវនេះ បើយើងមិនជួយអន្តរាគមន៍ទេ ស្រែស្រូវរបស់ពួកគាត់ អាចនឹងប្រឈមនាពេលខាងមុខ។

លោកសូមកោតសរសើរចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាងសស្រាក់ស្រាំ ក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានប្រភពទឹង និងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងគ្រប់ទីកន្លែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.