ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ពាក្យប្តឹង គង់ គាំ ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរ ដោយទាមទារឱ្យផ្តន្ទាទោសតាមច្បាប់ និងសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ

គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ពាក្យប្តឹង គង់ គាំ ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរ ដោយទាមទារឱ្យផ្តន្ទាទោសតាមច្បាប់ និងសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ តំណាងដោយ លោក សេង ជ័យវុធ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យប្តឹង លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរ ដោយទាមទារឱ្យផ្តន្ទាទោសតាមច្បាប់ និងសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ។

ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក គង់ គាំ ថ្លែងក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដែលធ្វើឱ្យប៉ះពាល់ដល់ គណបក្សប្រជាជនកម្ពុជា។

តាមរយៈពាក្យបណ្តឹងដាក់ជូន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ តំណាងគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ដូចតទៅ៖

«តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទតំណាងឲ្យ គណៈកម្មាធិការគណបក្សប្រជាជន ខេត្តត្បូងឃ្មុំ សូមគោរពជម្រាបជូន ឯកឧត្ដមព្រះរាជអាជ្ញា មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ គង់ គាំ បាននិយាយ ក្នុងវេទិកាសាធារណៈនៅក្នុងក្រុងសួង ដែលមានខ្លឹមសារថា «លោក អនុប្រធាន ចេប គីមអ៊ាង ចង់ឈ្នះដល់ទៅប្រាំមួយ ប៉ិនខ្ញុំថាឲ្យតែពាក់កណ្តាលថែម១គឺឈ្នះហើយ ប្រាំក៏បានដែរ ដូច្នេះបើប្រាំបី ប្រាំហ្នឹងវាឈ្នះបាត់ហើយ ហើយអំណោយគណបក្សប្រជាជនចាញ់ហ្នឹង សល់ប៉ុន្មានយកទៅ ខ្ញុំមិនចង់សំណេះសំណាលវែងទេ ប៉ុន្តែថ្ងៃនេះគណបក្សប្រជាជនប្រហែលគេនាំគ្នា រំលឹកថ្ងៃកំណើតរបស់គេដែរហើយ យើងរំលឹកថ្ងៃឈ្នះ ទាំងគណបក្សប្រជាជន ទាំងគណបក្សភ្លើងទៀន ជួបគ្នា ថ្ងៃនេះរំលឹកគ្នា រំលឹកថា ផឹកទឹកឲ្យនឹកប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ ខ្ញុំមិនដឹងទេ! ខ្ញុំធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹងគេប្រាប់ខ្ញុំផឹកទឹកឲ្យនឹកប្រភព ប្រភពឯជើង ឆ្ងាយកើត ហើយអ្នកដាំគេដុះពុកមាត់បរទេស ឥឡូវមិនរំលឹកអីទៀតទេ រំលឹកអីរំលឹកទៅ នរណាដាំៗទៅ គិតតែគណបក្សភ្លើងទៀនអេ ដឹងប្រភពគណបក្សភ្លើងទៀនអេ! ប្រភពរបស់គណបក្សភ្លើងទៀនគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ប្រភពរបស់គណបក្សភ្លើងទៀនគឺ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា១៩៩៣ ប្រភពរបស់គណបក្សភ្លើងទៀនឥឡូវហ្នឹង ថ្ងៃមុននោះបានធ្វើ ខួប២៧ឆ្នាំ កំណើតរបស់គណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ អត់នៅបរទេសទេ ហើយអ្នកណាអ្នកដាំគណបក្សភ្លើងទៀន គឺជាអ្នកប្រជាធិបតេយ្យសេរីខ្មែរយើង ដែលយើងទាំងអស់គ្នាហ្នឹង ជាអ្នកដាំគណបក្សភ្លើងទៀន ដូច្នេះ សូមឲ្យចងចាំផឹកទឹកឲ្យមើលប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ ឲ្យដឹងថាខ្លួនឯងជាអ្នកដាំ កម្ពុជាខ្មែរជាប្រភព ដូច្នេះសូមទាំងអស់គ្នាបន្លឺសម្លេងតាមខ្ញុំប៉ុន្មានមាត់ដូចតទៅនេះ គំនិតខ្មែរកើត កំណើតខ្មែរមាន ជួយគណបក្សទៀន គឺជួយខ្លួនយើង ជួយគណបក្សទៀនគឺជួយជាតិមាតុភូមិយើង ជយោ!គណបក្សភ្លើង ទៀន! អរគុណច្រើន។ បន្ថែមបន្តិចទៀតចុះ បន្ថែមយ៉ាងម៉េច? ពាក្យជ័យជម្នះ ទាំងអស់គ្នាចង់ផ្លាស់ប្ដូរអត់? ទាំងអស់គ្នាចង់ឈ្នះអត់? ផ្លាស់ប្តូរ ឈ្នះគ្រាន់តែជាទ្រឹស្ដីទេ គ្រាន់តែជាទឹកចិត្ដទេ បើចង់ផ្លាស់ប្ដូរមែនទែន? ចង់ឈ្នះមែនទែន? ត្រូវតែប្តេជ្ញា ត្រឹមត្រូវណាស់អ្នកមានប្រសាសន៍ ដូច្នេះ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ប្តេជ្ញាយកប្រាំអាសនៈលើប្រាំបីអាសនៈឬទេ? ប្តូរមិនប្តូរ? យកមិនយក? យកប៉ុន្មាន? ប្រាំ ប្តេជ្ញាៗ! ដូច្នេះ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំប្តេជ្ញាហើយ សុំសួរតិច? ក្រុងសួងមកទេក្រុងសួង? លើសពាក់កណ្ដាល ប្តេជ្ញាទេ? ប្តេជ្ញា ដូច្នេះ ក្រុងសួងត្រូវតែលើសពាក់កណ្ដាលបានឈ្នះខេត្តត្បូងឃ្មុំ… ស្រុកត្បូងឃ្មុំ! ជយោ! គណបក្សភ្លើងទៀនស្រុកត្បូងឃ្មុំ ស្រុកត្បូងឃ្មុំប្តេជ្ញាទេ? ត្រូវតែឈ្នះ! ផ្លាស់ប្តូរ! អរគុណ! ស្រុកអូររាំងឪមកទេ? អូររាំងឪ ប្តេជ្ញាទេ? ប្តេជ្ញា! ឈ្នះទេ? ឈ្នះ! ផ្លាស់ប្តូរទេ? ផ្លាស់ប្តូរ! ត្រូវតែឈ្នះ អរគុណច្រើន ស្រុកក្រូចឆ្មារអញ្ជើញមកទេ? ប្តេជ្ញាទេ? ប្តេជ្ញា! ផ្លាស់ប្តូរទេ? ផ្លាស់ប្តូរ! ឈ្នះទេ? ឈ្នះ អរគុណច្រើនត្រូវប្រឹងប្រែង»។

តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានលើកឡើងថា «ចំពោះសម្ដីរបស់ឈ្មោះ គង់ គាំ ពិតជាបានឆ្លុះបញ្ចាំអំពីចេតនាទុច្ចរិត ក្នុងគោលបំណង ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម ដែលជាការបំពានលើ មាត្រា ៦-ថ្មី (ពីរ) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤២ នៃច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤៩៤ មាត្រា ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ»។

ជុំវិញករណីនេះ តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានសំណូមពរចំពោះ ព្រះរាជអាជ្ញា ដូចខាងក្រោម៖

* សុំឲ្យពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត លើឈ្មោះ គង់ គាំ តាម បញ្ញតិនៃក្រមព្រហ្មទណ្ឌ។

* បង្គាប់ឲ្យឈ្មោះ គង់ គាំ បង់សំណងជំងឺចិត្តចំនួន USD ៥០០.០០០ (ប្រាំរយពាន់ដុល្លារ សហរដ្ឋអាមេរិក) ឲ្យទៅគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.