ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គ្មានគម្រោងសាងសង់ផ្លូវ និងស្ពានណាមួយត្រូវបានពន្យារ ឬបញ្ឈប់ដោយសារវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនោះឡើយ 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គ្មានគម្រោងសាងសង់ផ្លូវ និងស្ពានណាមួយត្រូវបានពន្យារ ឬបញ្ឈប់ដោយសារវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនោះឡើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(កំពុងចាម)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្មានគម្រោងសាងសង់ផ្លូវ និងស្ពានណាមួយ ត្រូវបានពន្យារ ឬលុបចោល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនោះឡើយ។

វិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលបណ្តាលពីសង្គ្រាមនៅអ៊ុយក្រែន បានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចបណ្តាប្រទេសនានានៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ តែបើទោះបីជាយ៉ាងណា វិបត្តិទាំងនោះ មិនបានបង្កការរាំងស្ទះដល់គម្រោងកសាងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជានោះឡើយ។ ប្រទេសដែលផ្តល់កម្ចីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានដូចជាចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏មិនបានលុបចោលគម្រោងនៃការផ្តល់កម្ចីណាមួយនោះដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន   នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ «សូមជម្រាបថាអត់មានគម្រោងណាមួយដែលបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវី១៩នោះទេ។ ជាឥណទានមកពីប្រទេសចិន កូរ៉េ ជប៉ុន ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺមិនមានឥណទានណាមួយ បានលុបចោលដោយសារវិបត្តិនៃជំងឺកូវី-១៩នោះទេ»។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ក្នុងកំលុងពេលជួបវិបត្តិនេះ មិនត្រឹមមិនបានប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវ និងស្ពានប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយវិបត្តិនេះ ទៅជាឱកាសសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតថែមទៀតផង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ «នៅក្នុងកំឡុងនៃវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានយកថវិកាសន្សំរបស់រាជរដ្ឋាភិបាល ទៅជួសជុលពង្រីកពង្រឹងផ្លូវចំនួន ៣៧ខ្សែ នៅក្រុងព្រះសីហនុ និងសាងសង់ផ្លូវលេខ ១៤៦បេ ដែលតភ្ជាប់ពីកំពង់ផែ មកផ្លូវជាតិលេខ៤។ យកថវិកាសន្សំ ១៥០លានដុល្លារ កសាងផ្លូវចំនួន ៣៨ខ្សែ នៅខេត្តសៀមរាប ដូច្នេះមិនមានគម្រោងណាមួយដែលបានបាត់បង់ដោយសារជំងឺកូវីដ១៩ ឬការមិនឱ្យខ្ចីឥណទានមកពីបរទេសនោះទេ»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក៏គូសបញ្ជាក់ទៀតថា ការជួសជុលពង្រីកពង្រឹងផ្លូវនៅក្រុងព្រះសីហនុ និងខេត្តសៀមរាប ជាការចាប់យកឱកាសមួយនៅក្នុងវិបត្តិកូវីដ១៩ តាមរយៈការចាប់ផ្តើមពង្រីកនិងលើកកម្ពស់កម្រិតគុណភាពផ្លូវ ស្របពេលដែលមានវិបត្តិកូវីដមិនមានភ្ញៀវទេសចរច្រើនធ្វើដំណើរ និងដើម្បីបង្ករភាពងាយស្រួលក្នុងការសាងសង់ ហើយមកដល់ពេលនេះក្រោយការបើកដំណើរកាសេដ្ឋកិច្ចឡើងវិញ និងបើកទទួលភ្ញៀវទេសចរឡើងវិញដែរនោះ គឺផ្លូវបានធ្វើរួចរាល់ និងបានបង្កើតភាពងាយស្រួលសម្រាប់អ្នកទេសចរធ្វើដំណើរកម្សាន្តផងដែរ។

ស្របជាមួយនឹងការអភិវឌ្ឍផ្លូវក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះថា «បើរាជរដ្ឋាភិបាលយើងមិនមានថវិកា សន្សំសំចៃ គឺមិនបានធ្វើផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាបនោះទេ។ [..] ឥលូវផ្លូវបានពង្រីកធំ មានផ្លូវជិះកង់ មានផ្លូវថ្មើជើង ដូចគ្នានឹងផ្លូវក្រុងព្រះសីហនុ ដែលនេះគឺបង្ហាញឆន្ទះរបស់រាជរដ្ឋាភិបាល ភាពខ្លាំងដែលមានថវិកាសន្សំរបស់ខ្លួនផង»។

សូមបញ្ជាក់ដែរថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន នៅតែជាគោលនយោបាយអាទិភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

នៅមុនដំណាច់ឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ គម្រោងផ្លូវ និងស្ពានចំនួន៤ ដែលប្រើប្រាស់ប្រាក់កម្ចីរបស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

គម្រោងទាំង៤នោះរួមមាន៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១,ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣, ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងការដ្ឋានពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម។

គម្រោងសាងសង់ផ្លូវ និងស្ពានទាំង៤គម្រោងនេះ ចំណាយថវិកាសរុបសរុបជាង ៤០០លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ព្រមៗគ្នានៅឆ្នាំ២០២៦៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.