ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សម្ដេចក្រឡាហោម ស ខេង៖ គិតត្រឹមចុងឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន៦,១០៩ បានតម្កល់ឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ 

សម្ដេចក្រឡាហោម ស ខេង៖ គិតត្រឹមចុងឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន៦,១០៩ បានតម្កល់ឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួន៦,១០៩ ក្នុងនោះសមាគម២,៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣,៤៨៦។

ការឲ្យដឹងរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥) នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នាសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលជាធរមានកាលពីឆ្ន២០១៥ ក៏មានNGOs ក្នុងស្រុកសរុប១,៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ ក្នុងនោះសមាគម៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៨៨ផងដែរ។

សម្ដេចក្រឡាហោម បានបង្ហាញការកត់សម្គាល់ថា អង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាពតាមរយៈការចូលរួមផ្ដល់យោបល់ស្វែងរកដំណោះស្រាយ ផ្ដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថានជាដើម។

ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គវេទិកាថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺពិតជាបានយកចិត្តទុកដាក់ ផ្ដល់សិទ្ធិ និងគាំទ្រឲ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសក្នុងនាមជាដៃគូអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

សម្ដេចក្រឡាហោម បានអំពាវនាវឲ្យសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពខ្លួនឲ្យបានសមស្រប ត្រឹមត្រូវ ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិ និងស្របតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ និងនៅក្រសួងការបទេស។

សម្ដេចក្រឡាហោម ស ខេង ក៏អំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងឲ្យបាននូវការធ្វើសកម្មភាពទាំងឡាយណាដែលអាចពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីចៀសឲ្យផុតពីការដាក់កម្ពុជា ក្នុងបញ្ជីប្រផេះដែលផ្ដល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋបាលរាជធានីខេត្ត បន្តរៀបវេទិកាស្ដីពីភាពជាដៃគូជាមួយរាជធានី ខេត្ត ជាមួយអង្គការ សមាគមដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ តាមកាលកំណត់ក្នុងស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងបានណែនាំ ឲ្យចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់អង្គការសមាគមមិនមែនរដ្ឋាភិបាល បោកប្រាស់អូសទាញ តាមរយៈការចូលរូមជាសមាជិក និងតម្រូវឲ្យបង់ប្រាក់ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.