ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ក្រុមគ្រួសាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី ក្នុងក្រុងពោធិ៍សាត់ជាង៨០០នាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

ក្រុមគ្រួសាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី ក្នុងក្រុងពោធិ៍សាត់ជាង៨០០នាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ ក្រុមគ្រួសារអ្នកប្រកបមុខរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ទាំង៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ជាង៨០០នាក់ ក្នុងនោះស្ត្រី១១នាក់ ដែលជួបកង្វះខាតជីវភាព បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ និងថវិកា២ម៉ឺនរៀល សម្រាប់ជួយសម្រួល និងដោះស្រាយជីវភាពគ្រួសារ។

ពិធីនេះត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខា និងលោក​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា និងលោក កែវ រតនៈ បានជម្រាបជូនថា ក្រុមគ្រួសារអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់ស៊ី, ក្រុមគ្រួសារគ្រូបង្រៀន និងនិវត្តន៍ជន គឺកើតឡើងក្រោមការផ្តួចផ្តើមដោយ លោក ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលខេត្តកំពត។

ការជួបជុំសំណេះសំណាល ក្រុមគ្រួសារមានមុខរបររត់ម៉ូតូឌុប ម៉ូតូកង់៣ និងអ្នករត់តាក់ស៊ី ប្រមាណជាង៨០០នាក់ ទូទាំងក្រុងពោធិ៍សាត់នាពេលនេះ គឺជាលើកទី១ ក្រោមការដឹកនាំរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលទើបនឹងចូលកាន់មុខតំណែង បានជិត២ខែ។ ទោះជាមានសកម្មភាពមមាញឹកយ៉ាងណាក៏ដោយ ក៏លោកឆ្លៀតពេល ដើម្បីបានដឹងអំពីសុខទុក្ខ ក្តីកង្វល់ និងបញ្ហាប្រឈមនានា ដែលជួបប្រទះ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែបានខិតខំ និងយកចិត្តទុកដាក់ គិតគូរអំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោលឡើយ ជាក់ស្តែងដូចជាក្រុមគ្រួសារមានមុខរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ទូទាំងក្រុងពោធិ៍សាត់ ដែលកន្លងមកមានការជួបកង្វះខាត ដោយសារការរកទទួលទានមិនបានគ្រប់គ្រាន់នោះ បានមកទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីជាការរួមចំណែក ជួយដោះស្រាយជីវភាពបានមួយគ្រា។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងទៀតថា ក្រុមគ្រួសារម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី តែងតែជួបបញ្ហាជាច្រើន ទាំងនេះទាមទាឱ្យមានស្មារតីប្រុងប្រយត្ន័ខ្ពស់ លើការបើកបរ គប្បីគោរពច្បាប់ចរាចរណ៍ មិនប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន មានការយោគយល់គ្នា ចេះអព្យាស្រ័យគ្នាទៅវិញទៅមក ក្នុងពេលបើកបរ ត្រូវគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នករួមដំណើរ។

លោក ខូយ រីដា និងលោក កែវ រតនៈ បានគូសបញ្ជាក់ថា គ្រួសារម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី គួរតែយកចិត្តទុកដាក់សិក្សាស្វែងយល់ផងដែរពីសភាពការទាំងក្នុង និងក្រៅប្រទេស អំពីបច្ចេកវិទ្យារថយន្ត និងម៉ូតូអគ្គិសនី, ការប្រែប្រួលអាកាសធាតុ,​ ការទប់ស្កាត់ជំងឺកូវីដ១៩ និងត្រូវចេះចែករំលែក មានការសាមគ្គីភាព ចរិយាធម៌ សីលធម៌ និងបរិយាបន្ន ក្រោមដំបូលសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.