ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតលោក ឆាយ សុផល ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ «មរតកតេជោ ពិស្សុតភាព នៃកម្ពុជាលើឆាកអន្តរជាតិ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតលោក ឆាយ សុផល ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ «មរតកតេជោ ពិស្សុតភាព នៃកម្ពុជាលើឆាកអន្តរជាតិ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ ដែលមានចំណងជើង «មរតកតេជោ ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ» ចំនួន ១០០ច្បាប់ សម្រាប់ជូនលោករដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន។

កម្រងឯកសារប្រវត្តិសាស្រ្តស្តីពីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងសកម្មភាពរបស់ សម្តចតេជោ កម្រងឯកសារប្រវត្តិសាស្រ្តជាង៧៣០ទំព័រ ស្តីពីសកម្មភាពដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក្នុងឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២) និងដំណើរទស្សនកិច្ចរបស់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ ទៅបរទេស នៅមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ាន។

សូមជម្រាបថា កម្រងឯកសារប្រវត្តិសាស្រ្តជាង៧៣០ទំព័រ ស្តីពីសកម្មភាពដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក្នុងឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២) និងដំណើរទស្សនកិច្ចរបស់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ ទៅបរទេស នៅមុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានចេញផ្សាយជាផ្លូវការហើយ។

លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកចងក្រងឯកសារនេះបាននិយាយថា កម្រងឯកសារដែលមានចំណងជើងថា «មរតកតេជោ – ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ មុននិងក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២» ពិតជាកម្រងឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ជាពិសេសថ្នាក់ដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងនាំប្រទេសស្មើមុខស្មើមាត់នឹងបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក។

លោក ឆាយ សុផល បានបញ្ជាក់ថា ដូចសម្តេចតេជោ បានប្រសាសន៍នៅក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំកំពូល ហើយថា «ផលប្រយោជន៍ដែលកម្ពុជាទទួលបាន គឺកិត្យានុភាពដែលទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។ លុយយើងអាចចាយអស់ក្នុងមួយថ្ងៃ ឬមួយឆ្នាំ ក៏ប៉ុន្តែកេរដំណែលដែលយើងរកបានក្នុងប៉ុន្មានថ្ងៃនេះ ចាយវាមិនអស់ទេ។….នេះជាមរតកសម្រាប់កូនចៅគ្រប់ជំនាន់ទុកសិក្សារៀនសូត្រ»។

លោក ឆាយ សុផល បន្តថា ដោយសារតែមើលឃើញពីភាពជាអ្នកដឹកនាំ ប្រកាន់ខ្ជាប់ក្នុងឋានៈជានាយករដ្ឋមន្ត្រី អស់រយៈពេលជិត៤០ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានរួមចំណែកស្វែងរក និងថែរក្សាសន្តិភាព រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ផង មូលនិធិសន្តិភាពស៊ុនហាក់ ក៏បានសម្រេចផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (The Sunhak Peace Prize 2022) ជូន សម្តេចតេជោ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជាងនេះទៅទៀត សម្តេចតេជោ ក៏បានទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៉ី-ប៉ាស៉ីហ្វិក (Strategic Institute for Asia-Pacific ឬ KSI) ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៉ី។

លោក សុផល ក៏បានអះអាងដែរថា អ្វីដែលគួរឱ្យមោទនៈបន្ថែមទៀតនោះ គឺដោយសារតែកម្ពុជាមានសន្តិភាព និងមានសមត្ថភាពគ្រប់គ្រាន់ រួមទាំងភាពប៉ិនប្រសប់នៃការដឹកនាំរបស់ សម្តេចតេជោ ទើបក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៉ីអាគ្នេយ៍ ប្រគល់ «ទង់ស៉ីហ្គេម» ជាផ្លូវការ ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំការប្រកួតកីឡាស៉ីហ្គេម (SEA GAME) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាខកខានធ្វើអស់រយៈជាង៦០ឆ្នាំកន្លងមក។

លោក សុផល រម្លឹកថា ពិតជាមិនធម្មតាទេ ដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ពិភពលោកនេះបានដោយជោគជ័យ ដោយមានការសម្របសម្រួលឱ្យមេដឹកនាំប្រទេសមហាអំណាចដែលកំពុងមានជម្លោះនឹងគ្នា និងយកប្រៀបលើភូមិសាស្រ្តនយោបាយលើគ្នា ទាំងនៅអឺរ៉ុបខាងកើត នៅអាស៉ីបូព៌ា និងនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក អាចមកអង្គុយក្នុងបន្ទប់តែមួយ ហូបម្ហូបខ្មែរដូចគ្នា ហើយស្តាប់ការជជែកគ្នាដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា កម្រងឯកសារនេះត្រូវបានបោះពុម្ពចំនួន១ម៉ឺនច្បាប់ ដោយក្នុង១ច្បាប់តម្លៃ១០,២ ដុល្លារ ហើយនឹងត្រូវយកទៅចែកជូនមិត្តអ្នកអាននៅក្រៅប្រទេស ដូចជា អាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក អូស្រ្តាលី និងញូវស្ស៉ីលែន ជាដើម ព្រមទាំងជូនបណ្ណាល័យជាតិ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេស រួមទាំងដាក់តាមបណ្ណាគារផង។

ការចេញកម្រងឯកសារនេះក៏ក្នុងបំណងចូលរួមអបអរសាទរទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្រ្ត និងខួបអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥ មករា ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.