ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នឹងសាងសង់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នឹងសាងសង់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មជ្ឈមណ្ឌលសំចត ប៉ោយប៉ែតនេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្រេចបានលទ្ធផលចំនួន ៣៣.១៨ភាគរយ ហើយគម្រោងទាំងមូល នឹងបញ្ចប់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ដែលចំណាយជាង ២.៣ លានដុល្លារ។

លោកបានបន្ថែមថា ភាគីថៃបានទទួលយកសំណើរបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជា សម្រាប់បម្រើការងារបណ្ដុះបណ្ដាល នៅក្នុងមជ្ឈមណ្ឌលនេះរយៈពេល៦ខែ គឺចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។

ការលើកឡើងរបស់លោក ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងខណៈលោក និងគណៈប្រតិភូថៃ ចុះពិនិត្យមើលគម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ដំណើរចុះត្រួតពិនិត្យនេះអមដំណើរដោយអនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រធាននាយកដ្ឋានកាំពារជនរងគ្រោះ លោកស្រីប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងលោកអនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ហើយមានការចូលរួមពីអភិបាល ក្រុងប៉ោយប៉ែត និងអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

រីឯគណៈប្រតិភូថៃ ដឹកនាំដោយអគ្គរាជទូតថៃប្រចាំកម្ពុជា អមដំណើរដោយលេខាទូតទី១ មន្ត្រីបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមសាងសង់ថៃ បានសហការរួមគ្នាចុះត្រួតពិនិត្យការដ្ឋានសាងសង់សំណង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុកស្នាក់នៅប្រកបដោយផាសុខភាពនិងសុវត្ថិភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវ: បន្ថែមទៀតពិសេសបង្កើនកិច្ចការពារទប់ស្កាត់ជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះរួមចំណែក ជួយដល់ជនរងគ្រោះ មានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។

បន្ថែមពីលើនេះលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណដល់ អគ្គរាជទូតថៃ ដែលបានជំរុញក្នុងការសាងសង់មណ្ឌលនេះ និងបានចូលរួមពិនិត្យលទ្ធផលការងារសាងសង់ ហើយសង្ឃឹមថានៅពេលដែលមជ្ឈមណ្ឌល សាងសង់រួច និងបានបម្រើផលប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.