ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់បណ្ដើរៗវិញហើយ ក្រោយបាក់ទំនប់ស្តុកទឹកទី២របស់ក្រុមហ៊ុនអានកូ ដែលបណ្ដាលឱ្យការផ្គត់ផ្គង់ទឹកថយចុះ 

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់បណ្ដើរៗវិញហើយ ក្រោយបាក់ទំនប់ស្តុកទឹកទី២របស់ក្រុមហ៊ុនអានកូ ដែលបណ្ដាលឱ្យការផ្គត់ផ្គង់ទឹកថយចុះ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានរាយការណ៍មកថា មកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុមានទឹកស្អាតប្រើប្រាស់បណ្ដើរៗឡើងវិញហើយ បន្ទាប់ពីការមានការបាក់ទំនប់ ស្តុកទឹកទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ធ្វើឱ្យមានបញ្ហាខូចខាតម៉ាស៉ីនបូមទឹក១គ្រឿង និងការថយចុះនូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខេត្ត។

គួររំលឹកថា ហេតុការណ៍នៃការបាក់ទំបន់ស្តុកទឹកទី២នេះ បានកើតឡើងនៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បណ្ដាលឱ្យប៉ះពាល់ដល់ម៉ាស៉ីនបូមទឹកនៅស្ថានីយចម្រោះទឹកស្អាតទី២ជិតនោះ និងធ្វើឱ្យថយចុះនូវការផ្គត់ផ្គង់ទឹកជិត ពាក់កណ្ដាលនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងអន្តរាគមន៍ដោះស្រាយតាមមុខការបញ្ហាភ្លាមៗទាំងយប់ ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារការថយចុះនូវការផ្គត់ផ្គង់ទឹកស្អាតនេះ។

មកដល់ថ្ងៃទី១០ ខែមករានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ក្រុមការងារបានជួសជុលទំនប់ស្តុកទឹកទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ និងជួសជុលម៉ាស៉ីនដែលបានខូចខាតពីការបាក់ទំនប់នោះរួចរាល់ហើយ ខណៈម៉ាស៉ីនបូមទឹកនៅស្ថានីយចម្រោះទឹកទី២នោះ ក៏កំពុងបូមទឹកទម្លាក់ទៅស្ថានីយចម្រោះទឹកស្អាតទី៣បណ្ដើរៗផងដែរ។

លោកអភិបាលរងខេត្តបានបន្តថា ការដំណើរការម៉ាស៉ីនបូមទឹកពីស្ថានីយចម្រោះទឹកស្អាតទី២ទៅស្ថានីយទី៣នេះ គឺធ្វើឱ្យស្ថានីយទីចម្រោះទឹកស្អាតទី៣ បង្កើនសមត្ថភាពផលិតទឹកស្អាតបានប្រមាណ១៦,០០០ម៉ែត្រគូបក្នុង១ថ្ងៃ និងបន្តផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានស្ទើរតែគ្រប់គ្រាន់ដូចដើមឡើងវិញដែរ។

មុនមានការបាក់ទំនប់ស្តុកទឹកទី២កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នោះ ស្ថានីយចម្រោះទឹកស្អាតទាំង៣នៅខេត្តព្រះសីហនុមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៧៤,០០០ ទៅ ៨០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងពេលកើតមានហេតុការណ៍ការបាក់ទំបន់ និងខូចខាតម៉ាស៉ីនបូមទឹកអស់១គ្រឿងនោះ ធ្វើឱ្យសមត្ថភាពនៃការផលិតនិងផ្គត់ផ្គង់ទឹកស្អាតថយមកត្រឹម៦០,០០០ម៉ែត្រគូប។ ក្រោយពេលជួសជុលទំនប់និងម៉ាស៉ីនបូមទឹកឡើងវិញ ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ៧៦,០០០ម៉ែត្រគូបវិញ ពោលគឺមានការខ្វះខាតបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់។

ទន្ទឹមនឹងនេះដែរ មន្ត្រីភ្នាក់ងាររដ្ឋាករទឹកនៅខេត្តព្រះសីហនុក៏បានចុះត្រួតពិនិត្យនៅតាមទុយោទឹកស្អាតក្នុងក្រុងព្រះសីហនុ និងបានរាយការណ៍ពីការដំណើរការផ្គត់ផ្គង់ទឹកស្អាតរលូនឡើងវិញ។

យោងតាមមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី ៧៤,០០០ ទៅ ៨០០០០ម៉ែត្រគូប។ ការផលិតទឹកស្អាតនេះគឺមានស្ថានីយចម្រោះទឹកស្អាតចំនួន៣ក្នុងតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.