ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំក្រុមការងារចុះមូលដ្ឋាន បន្តអនុវត្តសកម្មភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំក្រុមការងារចុះមូលដ្ឋាន បន្តអនុវត្តសកម្មភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំដល់ក្រុមការងារគណបក្សចូលមូលដ្ឋាន ត្រូវបន្តអនុវត្តផែនការសកម្មភាពឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការណែនាំបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកសាងគណបក្សដែលបានអនុវត្តក្នុងដំណាក់កាលទី១ ផែនការសកម្មភាពការងារ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ នាខេត្តបន្ទាយមានជ័យ។

ក្រោមពីស្តាប់របាយការណ៍ការងាររួចមក ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងកោតសសើរដល់ក្រុមការងារទាំងអស់ដែលខិតខំសម្រេចបានលទ្ធផលការងារក្នុងផែនការសកម្មភាពដំណាក់កាលទី១ ទទួលបានលទ្ធផលល្អគួរជាទីមោទនភាព។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំដល់គ្រប់ក្រុមការងារទាំងអស់ត្រូវបន្តនូវផែនការសកម្មភាពគោលនយោបាយបក្សនិងរដ្ឋដោះស្រាយរាល់សំណើ សំណូមពរ ជូនប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅដណ្តើមប្រៀបឈ្នះជូនគណបក្សក៏ដូចជាប្រជាជនទាំងមូល ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដើម្បីអនាគតកូនចៅយើង។

ក្នុងថ្ងៃដដែលនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានបន្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងបានថ្លែងការកោតសសើរដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិត ពេទ្យ ដែលបានរួមសហការផ្តល់សេវាព្យាបាលបានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ដោយក្តីអាណិតស្រឡាញ់ បនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំអំណោយមួយចំនួនចែកជូនរួមមាន៖ អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបានស្ករស ទឹកដោះគោ ទឹកក្រូច ត្រីខ មី នំប្រអប់ ថវិកា ១ម៉ឺនរៀល សារ៉ុង១ ផងដែរ និងក្រុមគ្រូពេទ្យ ចំនួន២៥២នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង១ ថវិកា១ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.