ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ខូយ រីដា៖ «ស្ថិរភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងសុខដុមរមនា របស់ប្រជាពលរដ្ឋ»

លោក ខូយ រីដា៖ «ស្ថិរភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងសុខដុមរមនា របស់ប្រជាពលរដ្ឋ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក ខូយ រីដា​ អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ ចុះជួយក្រុងពោធិ៍សាត់ បានថ្លែងថា «សន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ ត្រូវតែរួមគ្នារក្សាការពារ និងសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ស្របតាមគោលការណ៍ អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ-ឈ្នះ បានក្លាយជាស្មារតីដ៏ខ្លាំងខ្លា និងរស់រវើក នៅក្នុងដំណើរការកសាង និងការពារមាតុភូមិ។

លោក ខូយ រីដា បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៣» នៅសាលប្រជុំគណបក្សខេត្ត ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានសមាជិកសមាជិកាចូលរួមជិត៣០០នាក់។

បន្ទាប់ពីលោក សំរិទ្ធ អេង ប្រធានគណបក្សក្រុងពោធិ៍សាត់ បានជម្រាបជូនអំពីសកម្មភាព លទ្ធផល និងទិសដៅ​ របស់ក្រុមការងារទាំង៧សង្កាត់នោះរួចមក លោក ខូយ​ រីដា បានចាត់ទុកថា ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ក៏ដូចទូទាំងប្រទេស ត្រូវរួមគ្នាពួនជ្រុំថែរក្សានិងការពារនូវទិវា ៧ មករា ឱ្យខានតែបាន ខណៈ៧មករានេះហើយ បាននាំដែនដីមរណៈរបស់កម្ពុជា ឱ្យក្លាយទៅជាដែនដី​ដ៏ស្រស់ត្រកាលឡើងវិញ រហូតមកដល់សព្វថ្ងៃ។ សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនេះហើយ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឃ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ ដូចនេះត្រូវតែរួមគ្នាការពារ និងសាមគ្គីយ៉ាងរឹងមាំ ជុំវិញរាជរដ្ឋាភិបាលកម្ពុជា ស្របតាមគោលការណ៍ អរគុណសន្តិភាព និងអរគុណនយោបាយ ឈ្នះ-ឈ្នះ។ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ​ប្រសិនមិនមានថ្ងៃ៧មករា ឆ្នាំ១៩៧៩នោះទេ គឺមិនមានវត្តមានថ្ងៃនេះឡើយ។ ឆ្លងកាត់រយៈពេល៤៤ឆ្នាំមកនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជម្នះនូវរាល់ឧបសគ្គ និងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន និងប្រែក្លាយទឹកដីមានសន្តិភាព ​សាមគ្គីភាព ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។

លោក បានលើកឡើងទៀតថា ស្មារតី៧មករា ស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ហើយត្រូវចងចាំជានិច្ច ព្រោះថា៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំ នៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកប ដោយវីរភាពនិងជា៤៤ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ មន្ត្រីបក្សគ្រប់រូប គ្រប់ផ្នែក គ្រប់ថ្នាក់ គប្បីចងចាំថា កត្តាផ្ទៃក្នុងរបស់ជាតិ គឺជាកត្តាកំណត់នៃជ័យជម្នះ ចំពោះកត្តាខាងក្រៅ គ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ ដូចនេះត្រូវរួមគ្នាថែរក្សាការពារនូវរាល់សមិទ្ធផល នៃសង្គមជាតិឱ្យបានគង់វង្ស និងរឹងមាំគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះត្រូវរួមគ្នាកម្ចាត់នយោបាយជ្រុលនិយម ទណ្ឌិតក្បត់ជាតិ និងបក្សពួកមិនទុកឱ្យវាមកបំពុលសង្គម បំផ្លាញដំណើរការរីកចម្រើនជាដាច់ខាត។ តាមរយៈនេះដែរ លោក ខូយ រីដា បាន​បញ្ជាក់ថានៅសល់តែ៧ខែទៀត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺជាព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ និងមានអត្ថន័យយ៉ាងធំធេង ចំពោះជោគវាសនារបស់ជាតិ និងប្រជាជន ដែលកន្លងមកបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិ ចំនួន៦លើក និងបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ៥លើករួចមកហើយ ពិតជាមានការយល់ដឹង និងមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួនច្បាស់លាស់ត្រឹមត្រូវ។ ក្នុងបរិការណ៍នេះ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកសូមអំពាវនាវដល់សមាជិក សមាជិការបក្សគ្រប់រូប គ្រប់ផ្នែក និងគ្រប់ថ្នាក់ តែងតែគាំទ្រ និងជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រយៈពេល៤៤ឆ្នាំកន្លងមកនេះ អាចបំពេញបេសកកម្មបម្រើជាតិមាតិភូមិប្រកបដោយជោគជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.