ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

បញ្ជូនខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ទៅតុលាការ ក្រោយចាប់ខ្លួនរឿងប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ

បញ្ជូនខ្លួនឧត្តមសេនីយ៍ទោយោធាម្នាក់ ទៅតុលាការ ក្រោយចាប់ខ្លួនរឿងប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ដើម្បីឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធបទល្មើសប្រេីហិង្សាលេីក្រុមគ្រួសារ​។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៣​ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ដែលបានប្រព្រិត្តអំពើហិង្សាលើប្រពន្ធ​ ប្អូនថ្លៃស្រី​ និងក្មួយស្រី​ ស្ថិតនៅផ្លូវ៣១៣​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធនីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា ពួកគាត់តែងតែត្រូវវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយ តែគាត់ជនរងគ្រោះចេះតែទ្រាំ​ មិនប្តឹងអីនោះទេ​ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងគាត់​ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទេីបគាត់ទ្រាំមិនបាន​ និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍​។ ភ្លាមៗ កម្លាំងកងរាជអាវុធហត្ថ បានមកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ​ និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និងបង់ជាច្រេីនផងដែរ។

មន្ត្រីយោធាពាក់ផ្កាយ២រូបនេះមានឈ្មោះ​ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ​ មុខងារបច្ចុប្បន្ន ធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដេីម្បីកាត់ទោសទៅតាមផ្លូវច្បាប់។

ជាចុងក្រោយជនរងគ្រោះបានស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាការ មេត្តារកយុត្តិធម៌ ដល់ពួកគាត់ជាជនរងគ្រោះផង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.