ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគណបក្សនយោបាយ បញ្ឈប់ការវាយប្រហារលើបក្សប្រជាជនកម្ពុជា បើមិនដូច្នេះទេសម្តេចនឹងប្រើសិទ្ធិការពារខ្លួន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគណបក្សនយោបាយ បញ្ឈប់ការវាយប្រហារលើបក្សប្រជាជនកម្ពុជា បើមិនដូច្នេះទេសម្តេចនឹងប្រើសិទ្ធិការពារខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានប្រើសិទ្ធិការពារខ្លួនចំពោះគណបក្សប្រឆាំងមួយចំនួន ដែលបន្តវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដូចជាការចោទប្រកាន់ថាជាចោរលួចសន្លឹកឆ្នោតជាដើម។ ការប្រកាសព្រមានបែបនេះ បានធ្វើឡើងគ្រាដែលសម្តេចតេជោ អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សម្តេចបញ្ជាក់ដូច្នេះថា៖ «តើអ្នកចង់ប្រែក្លាយខ្លួនជាសត្រូវរបស់គណបក្សប្រជាជន ឬយ៉ាងណា? បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីនយោបាយរបស់អ្នកទៅបានទេ ចាំបាច់អីអ្នកមកវាយប្រហារគណបក្សប្រជាជន អ្នកលក់ទំនិញរបស់អ្នកអួតពីទំនិញរបស់អ្នកទៅ»។

មុននឹងប្រកាសព្រមានបែបនេះ សម្តេចតេជោ បានទទួលនូវការបញ្ជូនភស្តុតាងពីមនុស្សរបស់សម្តេច ចេញពីកិច្ចប្រជុំរបស់គណបក្សប្រឆាំង នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយសម្តេចអះអាងថា មនុស្សទាំងនោះ មិនពេញចិត្តនឹងការឃោសនាបែបនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានព្រមាន និងដាស់តឿនថា ប្រសិនបើគណបក្សនោះនៅតែបន្តវាយប្រហារលើគណបក្សប្រជាជនកម្ពុជា សម្តេចនឹងប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងពេលដែលចាំបាច់ តាមរយៈផ្លូវច្បាប់។

សម្តេចបានបន្តទៀតថា៖ «ខ្ញុំចង់សួរអ្នកវិញថា ជម្រើសមានតែពីរទេ គឺទី១៖ គឺប្រើផ្លូវច្បាប់ និងមួយទៀតគឺប្រើដំបងតែម្តង តើអ្នកយកមួយណាពីរនេះ អាហ្នឹងអ្នកនិយាយឱ្យច្បាស់ ខ្ញុំសូមព្រមានចំពោះអ្នក ពួកខ្ញុំមិនទុកឱ្យពួកអ្នកចោទថាជាចោរមួយជីវិតទេ ខ្ញុំសូមជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ ឡាំប៉ាក្រោយការបោះឆ្នោត»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.