ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តំណាងចុះសួរសុខទុក្ខលោក លី សុន ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តំណាងចុះសួរសុខទុក្ខលោក លី សុន ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយលោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខ លោក លី សុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោក លី សុន និងក្រុមគ្រួសារ។

លោក លី សុន មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ លោកដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខ លោកនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។

លោក លី សុន បានរៀបរាប់ពីប្រវត្តិការងារថា លោកបានចូលទៅប្រទេសវៀតណាម នៅឆ្នាំ១៩៧៧ ជាយុទ្ធជននៅកងពលធំទី៥ប្រចាំស៊ីសុផុន ខេត្តបាត់ដំបង ជាប្រធាននាយកដ្ឋានកម្មាភិបាល នៃគណៈចាត់តាំងមជ្ឈិមបក្ស ជាអនុលេខាប្រចាំការ នៃគណៈកម្មាធិការបក្សស្ថាប័ន ក្រសួងមន្ទីរជុំវិញមជ្ឈិម ជាលេខាគណៈកម្មាធិការ គណបក្សខេត្តមណ្ឌលគីរី ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ៣អាណត្តិ និងចូលរួមសកម្មភាពគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ។

លោកបានលើកឡើងថា សមិទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយលោកក៏បានផ្តល់អនុសាសន៍ដល់យុវជនដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្សថា គ្រប់គ្នាត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗដូចខាងក្រោម៖

១-ត្រូវមានគុណធម៌ ព្រហ្មវិហារធម៌ គឺមានអត្តចរិកល្អប្រពៃ
២-ត្រូវថែទាំសុខភាពឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត បង្កើនចំណេះជំនាញបទពិសោធន៍សមត្ថភាពទូលំទូលាយ ស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០
៣-ត្រូវមានមនសិការជាតិ សាមគ្គីឯកភាពជាតិ ពង្រឹងឆន្ទៈសេ្នហាជាតិ ។

លោក លី សុន បានសម្ដែងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងស្នើសុំឱ្យមានកម្មវិធីសួរសុខបែបនេះនៅគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់គណបក្ស និងស្របនឹងធម៌ព្រះពុទ្ធអំពីសង្គហវត្ថុ ៤យ៉ាង គឺការឱ្យទាន វាចាពិរោះ ធ្វើខ្លួនឱ្យជាបុគ្គលមានអត្តចរិកល្អ មានសីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ស្មោះស្មើ មិនប្រកាន់ខ្លួន។

លោកក៏បានគាំទ្របេក្ខភាពសម្ដេចតេជោជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជានិច្ចនិរន្តរ។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន, លោក កែវ ពិសិដ្ឋ និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក លី សុន និងជូនពរដល់លោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.