ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ទេសរដ្ឋមន្ត្រី មាស សុភា រៀបចំពិធីអាហារសាមគ្គីជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តព្រះវិហារ អបអរសាទរទិវាជ័យជម្នះថ្ងៃ៧មករា

ទេសរដ្ឋមន្ត្រី មាស សុភា រៀបចំពិធីអាហារសាមគ្គីជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តព្រះវិហារ អបអរសាទរទិវាជ័យជម្នះថ្ងៃ៧មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានផ្តួចផ្តើមរៀបចំពិធីពិសាអាហារសាមគ្គីមួយជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុកនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៣ និងខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ៧មករា ដែលពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នារាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកសម្ដែងនូវការសប្បាយរីករាយដែលបានចូលរួមក្នុងពិធីជប់លៀងពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៣ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា។

លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា ឆ្នាំ២០២២ បានកន្លងផុតទៅ ឆ្នាំ២០២៣បានមកដល់ ហើយឆ្នាំ២០២២កន្លងមកនេះ រាជរដ្ឋាភិបាលបានជម្នះគ្រប់ឧបសគ្គ ប្រឆាំងនឹងជំងឺកូវីដ ជម្នះនឹងគ្រោះធម្មជាតិដោយទឹកជំនន់ ហើយជោគជ័យនៃការងារការទូតនៃកិច្ចប្រជុំកំពូលអាស៊ាន ជាមួយនឹងបណ្តាលប្រទេស និងជោគជ័យមួយចំនួនទៀតនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ដោយឡែក នៅខេត្តព្រះវិហារដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ គឺទទួលបាននូវជោគជ័យជាច្រើនផងដែរ ដូចជាចូលរួមប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការជួយប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយ និងរាល់កិច្ចការដទៃទៀតដែលជាទុក្ខកង្វល់ចេញពីការលំបាករបស់ប្រជាពលរដ្ឋ។ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការទាំងអស់នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២កន្លងមកនេះបានខិតខំអស់ពីចិត្តដើម្បីបុព្វហេតុបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ត។ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះស្នាដៃមន្ត្រីរាជការក្នុងខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២២កន្លងមកនេះ នឹងសង្ឃឹមជឿជាក់ថាឆ្នាំ២០២៣នេះ មន្ត្រីរាជការនិងប្រជាពលរដ្ឋនឹងបន្តដណ្តើមបានជោគជ័យជាច្រើនទៀតសម្រាប់ខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា មកដល់ថ្ងៃនេះទិវាជ័យជម្នះ៧មករា មានអាយុកាល៤៤ឆ្នាំហើយ ក្នុងនាមជាពលរដ្ឋដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករា យើងដឹងគុណជានិច្ច ចងចាំជានិច្ចនូវគុណបំណាច់ គុណូបការៈនៃទិវាជ័យជម្នះនេះ ហើយនៅខេត្តព្រះវិហារនឹងរៀបចំពិធីដ៏ធំមួយនៅថ្ងៃស្អែកនេះ ដើម្បីអបអរសាទរខួបលើកទី៤៤ទិវាជ័យជម្នះ៧មករា។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានប្រគល់បណ្ណសរសើរដល់មន្ត្រីរាជការចំនួន៤រូប នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានស្នាដៃល្អ ជាមួយនឹងថវិកាលើកទឹកចិត្តក្នុងម្នាក់១លានរៀល ព្រមទាំងមានកម្មវិធីចាប់ឆ្នោតផ្សងសំណាង និងរាំលេងកម្សាន្តដោយក្តីសប្បាយរីករាយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.