ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក ហ៊ុន ម៉ានី៖ ទឹកចិត្ត និងការលះបង់គ្រូបង្រៀនខេត្តកំពង់ស្ពឺ រួមចំណែកឲ្យសិស្សនៅខេត្តមួយនេះ ប្រឡងជាប់បាក់ឌុបកើនឡើង

លោក ហ៊ុន ម៉ានី៖ ទឹកចិត្ត និងការលះបង់គ្រូបង្រៀនខេត្តកំពង់ស្ពឺ រួមចំណែកឲ្យសិស្សនៅខេត្តមួយនេះ ប្រឡងជាប់បាក់ឌុបកើនឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុន ម៉ានី៖ ទឹកចិត្ត និងការលះបង់គ្រូបង្រៀនខេត្តកំពង់ស្ពឺ រួមចំណែកឲ្យសិស្សនៅខេត្តមួយនេះ ប្រឡងជាប់បាក់ឌុបកើនឡើង

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ដ្រីអប់រំ និងមន្ដ្រីសុខាភិបាល ក្រុងច្បារមន នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ បានលើកឡើងថា «ទឹកចិត្ត និងការលៈបង់របស់លោកគ្រូ អ្នកគ្រូ ខេត្តកំពង់ស្ពឺ បានចូលរួមចំណែកធ្វើឲ្យអត្រាសិស្សានុសិស្សប្រលងជាប់បាក់ឌុបនៅខេត្តកំពង់ស្ពឺកើនឡើង»។

ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ លោក ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលជាក់ស្តែងក្នុងអំឡុងពេលកូវីដ១៩ លោកគ្រូ អ្នកគ្រូ ដែលបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ បត់បែន ផ្លាស់ប្តូរទម្លាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្រៀនរបស់សិស្ស ជាពិសេសបានចូលរួមបង្ហាត់បង្រៀនវគ្គបំប៉ងដល់សិស្សថ្នាក់ទី១២ ដែលត្រៀមខ្លួនប្រលងមធ្យមសិក្សាទុតិយភូមិ។

នាឱកាសនេះ លោកបានថ្លែងអំណរគុណ និងកោតសរសើរលោកគ្រូ អ្នកគ្រូ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស អំឡុងពេលសម័យប្រឡងទុតិយភូមិ ដែលទើបកន្លងផុសថ្មីៗនេះ ក្នុងការខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យទទួលបានលទ្ធផលល្អ ដោយបានចូលរួមសម្របសម្រួលគ្រប់ស្ថានភាព និងផ្តល់ភាពកក់ក្តៅដល់សិស្សផងដែរ។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។

អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល, លោក វ៉ី សំណាង អភិបាលខេត្ត លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល នៃក្រុងច្បារមនប្រមាណ១,០៦០នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.