ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ទេសរដ្ឋមន្ត្រី មាស សុភា ប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ៤នាក់នៅខេត្តព្រះវិហារ

ទេសរដ្ឋមន្ត្រី មាស សុភា ប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ៤នាក់នៅខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៤នាក់ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រីបានថ្លែងនូវការចូលរួមអបអរសាទរជាមួយក្រុមគ្រួសារ ជាមួយក្មួយៗសិស្សានុសិស្សទាំង៤រូប ដែលបានប្រឡងជាប់និទ្ទេស A។ នេះបានបង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់រៀនសូត្ររបស់ក្មួយៗ ក៏ដូចជាការលះបង់របស់ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលបង្ហាត់បង្រៀនរហូតទទួលបាននូវលទ្ធផលល្អប្រសើរបែបនេះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជ្រើសរើសយកវិស័យអប់រំជាវិស័យអាទិភាពក្នុងការកសាងប្រទេសជាតិ។ ដោយក្នុងនោះសម្តេចបានកសាងសាលារៀន ដោយធ្វើការពង្រីកចាប់ពីទីក្រុង ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយ៉ាល ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋយើងមានឱកាសបានចូលរៀនសូត្រ។

ជាមួយនឹងការចូលរួមអបអរសាទរ ចំពោះសិស្សដែលប្រឡងជាប់និទ្តេស A ចំនួន៤នាក់នៅខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ម្នាក់ទទួលបានកំព្យូទ័រយួរដៃ១គ្រឿង និងថវិកាចំនួន៥លានរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០០រៀល នឹងបានណែនាំដល់ក្មួយៗត្រូវបន្តខិតខំរៀនសូត្រថែមទៀត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.