ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើសឆក់កាបូប និងប៉ុនប៉ងឃាតកម្ម

កម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើសឆក់កាបូប និងប៉ុនប៉ងឃាតកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើសឆក់កាបូប និងប៉ុនប៉ងឃាតកម្ម

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបង្ក្រាបបទល្មើសនិងឃាត់ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូប និងប៉ុនប៉ងឃាតកម្ម។

យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញ ការបង្ក្រាបនេះកើតឡើង២ករណីផ្សេងគ្នា រួមមាន៖

ករណីទី១៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចម្តុំវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោងត្រើយខាងកើត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖
១-ឈ្មោះ ឡុង រតនៈ
២-ឈ្មោះ ហ៊ីម ជីងហុង
៣-ឈ្មោះ សូត សំអាង។

វត្ថុតាងចាប់យកបានរួមមានម៉ូតូម៉ាកស៊ុយហ្ស៊ុយនិច១គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿង។ ភស្តុតាងជារបស់ជនរងគ្រោះចាប់យកមានកាបូបយួរដៃពណ៌ត្នោត ក្នុងនោះមានកុំព្យូទ័រ ឡេបថប់ម៉ាក DELL ពណ៌ខ្មៅ ចំនួន១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក, កាតវ៉ាក់សាំង ចំនួន១សន្លឹក, ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ករណីទី២៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ដដែល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៨នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (យកដែកបំពង់ទីបប្រវែង៥តឹក វាយក្បាល បណ្តាលឲ្យបែកហូរឈាមរងរបួសដេរ) និងព្រួតគ្នាយកដែកបំពង់ទីប និងដំបងដែកវាយម៉ូតូធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ខាន់ សុខួច មុខរបរកម្មកររោងចក្រថៃហ្គ័រ ស្នាក់នៅផ្ទះលេខ៦៤៩ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ជុំ ម៉ៅ
២-ឈ្មោះ ដាញ់ សម្បត្តិ
៣-ឈ្មោះ លី ឃីម។

មន្ត្រីដដែលបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.