ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំអាហារសាមគ្គីជូនជនមានពិការភ្នែក ជនងាយរងគ្រោះ នៅសមាគមតន្ត្រីសំនៀងជនពិការ ចាប តូ និងមណ្ឌលឱកាសខ្ញុំ ដើម្បីអបអរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំអាហារសាមគ្គីជូនជនមានពិការភ្នែក ជនងាយរងគ្រោះ នៅសមាគមតន្ត្រីសំនៀងជនពិការ ចាប តូ និងមណ្ឌលឱកាសខ្ញុំ ដើម្បីអបអរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំអាហារសាមគ្គីជូនជនមានពិការភ្នែក ជនងាយរងគ្រោះ នៅសមាគមតន្ត្រីសំនៀងជនពិការ ចាប តូ និងមណ្ឌលឱកាសខ្ញុំ ដើម្បីអបអរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា

(ភ្នំពេញ)៖ ដោយយកចិត្តទុកដាក់ ដោយក្តីស្រឡាញ់ដល់ជនងាយរងគ្រោះ ជនពិការភ្នែក និងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសអបអរសាទរខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ២០២៣ អភិបាលរាជធានីភ្នំពេញ តាមរយៈលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានរៀបចំពិធីជួបជុំអាហារសាមគ្គី ជូនដល់ជនមានពីការភ្នែក និងកាយសម្បទា ក្នុងសមាគមតន្ត្រីសំនៀងជនពិការ ចាប តូ និងជនងាយរងគ្រោះ ដែលកំពុងទទួលការថែទាំ ពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

នាឱកាសនោះ លោកស្រី មុំ ចាន់ដានី បានលើកឡើងពីគុណបំណាច់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការសម្លាប់ប្រជាជនយ៉ាងរង្គាល រហូតដល់មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រមទាំងបន្តមកព្រឹត្តិការណ៍ស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ការកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ វាមិនមែនជាការបំភ្លៃប្រវត្តិសាស្ត្រនោះឡើយ តែជាសច្ចធម៌ប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ។

លោកស្រីបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ប្រសិនបើគ្មានការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ កម្ពុជាក៏គ្មានសន្តិភាពដូចពេលបច្ចុប្បន្នដែរ។ មកដល់ឆ្នាំ១៩៩៨ ទើបខ្មែរទាំងអស់ឈ្នះ ហើយរួមរស់នៅសុខសាន្តជាមួយគ្នារហូតដល់សព្វថ្ងៃ។

លោកស្រីបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺបានរួមកម្លាំងជាមួយប្រជាជនក្នុងការរំដោះប្រទេសជាតិពីរបបខ្មៅងងឹត ប៉ុល ពត និងបានពួតដៃជាមួយប្រជាជនក្នុងការកសាងប្រទេសដ៏កម្សត់មួយនេះ មកដល់ពេលបច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសស្មើមុខស្មើមាត់លើឆាកអន្តរជាតិ មានសក្ដានុពលគ្រប់វិស័យ។

លោកស្រីថា៖ «សច្ចធម៌ប្រវត្តិសាស្ត្រ មិនអាចមានអ្នកណាម្នាក់ ឬក្រុមណាមួយបំភ្លៃបាននោះឡើយ។ ដូច្នេះយើងត្រូវចូលរួមការពារសន្តិភាពទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឱ្យប្រទេសជាតិវិលត្រឡប់ទៅរកសង្គ្រាម និងបនប្រល័យពូជសាសន៍វិញ ដាច់ខាតកម្ពុជាមិនវិលត្រឡប់ទៅរកសង្គ្រាមវិញនោះឡើយ»។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរដល់ជនងាយរងគ្រោះ ជនមានស្មារតីវិបល្លាស ស្ត្រីរងគ្រោះ ពិសេសជនពិការភ្នែក ជាប្រចាំ។ ព្រោះថា ស្ថាប័នមួយនេះ ត្រូវតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំដោយអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល នៅពេលដែលពួកគាត់មានទុក្ខកង្វល់ មានជំងឺ ឬខ្វះស្បៀង និងជួបបញ្ហាដោយប្រការណាមួយ អភិបាលរាជធានី ក៏ដូចមន្ទីរ ក៏ដូចអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយពួកគាត់ជារៀងរហូត ដែលទាំងអស់នេះ បញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោកស្រី មុំ ចាន់ដានី បានជម្រាបជូនដល់ជនពិការភ្នែក និងជនងាយរងគ្រោះថា យើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ ព្រមទាំងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

លោកស្រី មុំ ចាន់ដានី បានលើកទឹកចិត្ត ដល់ជនងាយរងគ្រោះថា សូមបងប្អូន ពូ មីង ក្មួយៗ សូមកុំអស់សង្ឃឹម និងកុំបណ្តែតបណ្តោយឱ្យខ្លួនធ្លាក់ចូលផ្លូវណាដែលសង្គមយើងស្អប់ខ្ពើម គឺនៅមានរាជរដ្ឋាភិបាល មានក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ឋជាច្រើន នៅជិតកៀក និងចាំជួយបងប្អូន ពូ មីង និងក្មួយៗជានិច្ច។ ដូច្នេះពូ មីង ក្មួយៗ ត្រូវថែរក្សាសុខភាពឱ្យរឹងមាំឡើង បើសុខភាពយើងរឹងមាំនោះ យើងមានឱកាសបានសុខសប្បាយជាមួយសង្គមយើង ដែលកំពុងរីកលូតលាស់ក្រោមដំបូលសន្តិភាពនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.