ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មន្ត្រីរាជការ និងពលរដ្ឋជាង១ពាន់នាក់ នៅខេត្តរតនគិរី ប្រារព្ធខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ជាមួយនឹងការប្តេជ្ញាចិត្តរក្សាឱ្យបាននូវសន្តិភាពឱ្យបានគង់វង្ស ក្រោមការដឹកនាំរបស់គណបក្សប្រជាជន

មន្ត្រីរាជការ និងពលរដ្ឋជាង១ពាន់នាក់ នៅខេត្តរតនគិរី ប្រារព្ធខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ជាមួយនឹងការប្តេជ្ញាចិត្តរក្សាឱ្យបាននូវសន្តិភាពឱ្យបានគង់វង្ស ក្រោមការដឹកនាំរបស់គណបក្សប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីរាជការ និងពលរដ្ឋជាង១ពាន់នាក់ នៅខេត្តរតនគិរី ប្រារព្ធខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ជាមួយនឹងការប្តេជ្ញាចិត្តរក្សាឱ្យបាននូវសន្តិភាពឱ្យបានគង់វង្ស ក្រោមការដឹកនាំរបស់គណបក្សប្រជាជន

(រតនគិរី)៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) និងពិធីបញ្ចុះបឋមសីលាដើម្បីសាងសង់វិមានឯករាជ្យក្នុងបរិវេណអតីតព្រលានយន្តហោះខេត្ត ស្ថិតនៅក្រុងបានលុង ក្រោមអធិបតីភាពលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី។

ទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមក្នុងពិធីនេះមានលោក-លោកស្រីជាថ្នាក់ដឹកនាំខេត្ត,សមាជិកក្រុមការងារថ្នាក់ជាតិ,សមាជិកក្រុមប្រឹក្សាខេត្ត, លោក-លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣, ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុងបានលុង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទ ក្រហមកម្ពុជា,យុវជនស្រឡាញ់សន្តិភាព និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង ១​,០០០នាក់។

បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការបក្សខេត្តក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា រួចមកលោក ជៀង អំ បានលើកឡើងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជានៅគ្រប់ទិសទីកំពុងអបអរសាទរយ៉ាង ក្លៀវក្លានូវខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ ធ្វើពលិកម្មទាំងអាចដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោក ជៀង អំ ក៏បានរំលេចផងដែរថា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍នយោបាយដ៏ធំគួរឱ្យកត់សម្គាល់ គឺការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះរួចរាល់។ គណបក្សប្រជាជនប្ដេជ្ញាចិត្តនឹងដណ្តើមយកជ័យជម្នះ ឱ្យបានជាដាច់ខាតក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ពីព្រោះការបោះឆ្នោតនាពេល ខាងមុខពិតជាមានសារៈសំខាន់ណាស់ចំនួន២៖

គឺទី១៖ គឺការការពារសុខសន្តិភាពរបស់សង្គមជាតិ ក៏ដូចជា៖ ប្រទេសជាតិរបស់យើងទាំងមូលឱ្យបានស្ថិតស្ថេរគង់វង្ស។ ដូចដែលយើងបានដឹងច្បាស់ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចម្រើន ផ្ទុយទៅវិញបើគ្មានសន្តិភាពទេ នោះយើងមិនមានការរីក ចម្រើនឡើយ។ ដូចពាក្យស្លោកបានចែងថា «អរគុណសន្តិភាព» អរគុណនយោបាយឈ្នះ-ឈ្នះ នេះពិតជាត្រឹមត្រូវណាស់។

ទី២៖ ដើម្បីការពារសមទ្ធិផលរបស់សង្គមជាតិដែលយើងបានខិតខំកសាង យ៉ាងលំបាកក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ជាការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ បើគ្មានសន្តិភាពក៏គ្មានអ្វីៗដែលអស់នេះដែរ។ ថ្មីៗនេះយើងបានដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ១៩ យើងបានការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើង កាត់ បន្ថយការឆ្លងរាតត្បាត ទោះបីមិនបានទាំងស្រុង ប៉ុន្តែ យើងទទួលបានជោគជ័យយ៉ាងធំធេងៗ ទៅថ្ងៃខាងមុខ ត្រូវយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបន្តការងារចុះ មូលដ្ឋានបង្កើនភាពសិទ្ធិស្នាលជាមួយប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរជាងនេះទៀត និងបន្តពុះពារគ្រប់ឧបសគ្គ បញ្ហាប្រឈម ទាំងឡាយ និងខិតខំដោះស្រាយជាបន្តបន្ទាប់ឱ្យបានល្អប្រសើរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.