ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

រដ្ឋមន្រ្តី វង សូត៖ ទិវាជ័យជំនះ ៧មករា មានគុណតម្លៃ មិនអាចកាត់ថ្លៃបាន

រដ្ឋមន្រ្តី វង សូត៖ ទិវាជ័យជំនះ ៧មករា មានគុណតម្លៃ មិនអាចកាត់ថ្លៃបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងនូវគុណតម្លៃ ៧មករា ដែលពុំអាចកាត់ថ្លៃបាន ជូនសមាជិករបស់ខ្លួន លោកថា ជ័យជំនះ ៧មករា ពិតណាស់គឺជាថ្ងៃកំណើតទី២ សម្រាប់ខ្លួនគាត់ក៏ដូចជាជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ឲ្យរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួលបានសិទ្ធិគ្រប់យ៉ាង និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះៗជាច្រើនសម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ នៃជម្ងឺកូវីដ១៩ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររស់នៅក្នុងបន្ទាត់ក្រីក្រ និងក្បែរបន្ទាត់ក្រីក្រ សំដៅជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពពួកគាត់អោយមានភាពប្រសើរឡើងបានមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តី វង សូត ក៏បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំ បានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត។

លោកប្រធានក្រុមការងារបន្តថា ក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗ​មិន​ត្រឹម​តែ​រៀនឱ្យបាន​តែ​​ជាប់​​ប៉ុណ្ណោះ​ទេ​ ត្រូវ​រៀន​ឱ្យចេះ​សម្រាប់​ខ្លួន​ឯង​ ហើយ​ក្មួយ​ៗ​អាច​មាន​ឱកាស​សិក្សា​ និង​ប្រឡងជាប់​នៅ​ពេល​នេះ​ ក៏​ដោយ​សារ​ប្រទេស​មាន​សន្តិភាព​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​ សូម​អរគុណ​សន្តិភាព​។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។

ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលបានប្រឡងជាប់ទទួលបាននិទ្ទេសល្អ លោកប្រធានក្រុមការងារ ក៏បានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនរួមមាន៖

*ទី១៖ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងសិស្សជាប់និទ្ទេស A ០២នាក់ ទទួលបាន ម៉ូតូ១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងសិស្សជាប់និទ្ទេស B ០៦នាក់ ទទួលបានទូរស័ព្ទដៃ១គ្រឿង ថវិកា ២០ម៉ឺនរៀល។
*ទី២៖ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សិស្សជាប់និទ្ទេស A ០២នាក់ ទទួលបាន ម៉ូតូ១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងសិស្សជាប់និទ្ទេស B ៥៣នាក់ ទទួលបានទូរស័ព្ទដៃ១គ្រឿង ថវិកា ២០ម៉ឺនរៀល។
*ទី៣៖ នាយកវិទ្យាល័យចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។ អនុវិទ្យាល័យ ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល សមាជិកសមាជិកាចូលរួមពិធីក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.