ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បុណ្យទន្លេ ត្រូវបានសម្រេចធ្វើឡើងវិញនាដើមខែមីនាឆ្នាំនេះ ក្រោយផ្អាក២ឆ្នាំដោយសារកូវីដ

បុណ្យទន្លេ ត្រូវបានសម្រេចធ្វើឡើងវិញនាដើមខែមីនាឆ្នាំនេះ ក្រោយផ្អាក២ឆ្នាំដោយសារកូវីដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ធំ)៖ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ ដែលនឹងត្រូវប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

គួរជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២។

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ក៏បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងស្ថាប័នពាក់ព័ន្ធ នៅសាលាខេត្តកំពង់ធំ។

នាឱកាសនោះ លោករដ្ឋមន្ត្រី​ ថោង ខុន បានឱ្យដឹងថា ជាមួយនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេជាលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ហើយក៏អាចបន្តដល់ថ្ងៃទី១១និងទី១២ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោករដ្ឋមន្ត្រីបានបន្តថា ការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះដែរ គឺដោយសារមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ។

ក្នុងនាមប្រធានអង្គប្រជុំ លោក ថោង ខុន បានផ្ដល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមកអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំឱ្យមានគណៈកម្មការ និងអនុគណៈកម្មការតាមផ្នែក ដូចជា កម្មវិធីសិល្បៈ កីឡា ការរៀបចំតុបតែងកែលម្អសោភ័ណភាព ខ្លឹមសារនៃការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យ ការរៀបចំហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ ផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញការចូលរួមឱ្យបានផុសផុល។

លោកបានសង្កត់ធ្ងន់ទៀតថា ត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរ លោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។

លោកបានបន្ថែមថា ក្រៅពីនេះក៏ត្រូវបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ «កម្ពុជាជាព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក»។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងបទបង្ហាញថា បុណ្យទន្លេនៅខេត្តកំពង់ធំនេះគឺមានលក្ខណពិសសប្លែកពីបុណ្យទន្លេមុនៗ ត្រង់ថា ពិធីបុណ្យនេះចាប់ផ្ដើមពីថ្ងៃពុធ ទី៨ ខែមីនា ហើយនឹងត្រូវបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃព្រហស្បតិ៍ ទី៩, បន្តដល់ថ្ងៃសុក្រ ទី១០ ដែលជាថ្ងៃទីបី ប៉ុន្តែកម្មវិធីកម្សាន្តអាចនៅបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀត (ថ្ងៃទី១១-១២) ដែលធ្វើឱ្យការលេងកម្សាន្តមានរយៈពេលយូរជាងបុណ្យមុនៗ។

លោកប្រធាននាយកដ្ឋានបានបន្ថែមថា ពិសេសមួយទៀត ខេត្តកំពង់ធំគឺនៅពាក់កណ្ដាលផ្លូវរវាងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រះវិហារ ដូច្នេះភ្ញៀវទេសចរនឹងអាចចូលលេងបុណ្យសមុទ្រ មុនបន្តទៅលេងខេត្តសៀមរាប និងទៅគោលដៅទេសចរណ៍ផ្សេងទៀត។

លោកបានបន្តទៀតថា ខេត្តកំពង់ធំក៏មានគោលដៅទេសចរណ៍ជាច្រើន ពិសេសគឺតំបន់បេតិកភណ្ឌប្រាសាទសំបូរព្រៃគុក ឬអាចភ្ជាប់គោលដៅទេសចរណ៍ទៅដល់ខេត្តព្រះវិហារ និងប្រាសាទព្រះវិហារទៀតដែរ និងគោលដៅផ្សេងទៀត ដូចជា តំបន់អេកូទេសចរណ៍ កសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ជាដើម ដែលសុទ្ធតែជាសក្ដានុពលសម្រាប់បម្រើដល់វិស័យទេសចរណ៍។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ងួន រតនៈ ក៏បានប្ដេជ្ញាសហការរៀបចំពិធីបុណ្យទន្លេនេះឱ្យបានល្អ ដោយហេតុថា លោកក៏ធ្លាប់បទពិសោធន៍សហការរៀបចំពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងម្ដងរួចហើយកាលពីឆ្នាំ២០២០ កាលលោកនៅជាអភិបាលខេត្តបាត់ដំបង មុនផ្លាស់មកខេត្តកំពង់ធំនេះ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាខាងលើ លោករដ្ឋមន្ត្រី ថោង ខុន និងលោក ងួន រតនៈ ក៏បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យទីតាំងជាក់ស្ដែងមួយចំនួនតាមបណ្ដោយស្ទឹងសែន ដូចជាទីតាំងរៀបចំឆាកពិធី ទីតាំងស្ដង់ពិព័រណ៍ និងទីតាំងកម្មវិធីកម្សាន្តបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.