ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ប្រកាសទទួលស្គាល់លោក ខូយ រីដា ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់

ប្រកាសទទួលស្គាល់លោក ខូយ រីដា ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រកាសទទួលស្គាល់លោក ខូយ រីដា ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់លោក ខូយ រីដា ជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមសេចក្ដីសម្រេចលេខ១០៥.២០២២.សអក របស់សមាគមអតីតយុទ្ធជនកម្ពុជា ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានទទួលស្គាល់លោក ខូយ រីដា ជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់។

បន្ទាប់ពីពិធីប្រគល់ទទួលសេចក្ដីសម្រេច និងបំពាក់ឡូហ្គូសមាគមអតីតយុទ្ធជនរួចមកលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្ដេជ្ញាថានឹងខិតខំ អនុវត្តតាមគោលការណ៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងយកចិត្តទុកដាក់ គោរព ដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់រូប ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះជាតិមាតុភូមិពីភ្លើងសង្គ្រាម។ យកចិត្តទុកដាក់បញ្ហាសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូប។ បង្កើនវប្បធម៌ចែករំលែកដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។ គាំទ្រ និងបន្តជម្រុញដល់ចលនាសមាគមអតីតយុទ្ធជន មានដំណើរការល្អ ដើម្បីលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ឱ្យស័ក្កិសមនឹងគុណបំណាច់ ក្នុងបុព្វហេតុជាតិ និងប្រជាជន។ ផ្ដល់អាទិភាពជូនអតីតយុទ្ធជន ក្នុងការចូលរួមគ្រប់ទម្រង់សកម្មភាពក្នុងសង្គម។

ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំមកនូវការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនអតីតយុទ្ធជន និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ជានិច្ចកាលសម្ដេចតែងតែគិតគូរ និងយកចិត្តទុកដាក់គ្រប់ពេលវេលា។

លោកសុំឱ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យគ្រួសារអតីតយុទ្ធជនដែលទីទល់ក្រ ចំនួន១០៩គ្រួសារ និងក្រប្រមាណ២ពាន់គ្រួសារ ក្នុងខេត្តពោធិ៍សាត់នេះ បានទទួលប័ណ្ណក្រីក្រ និងបានទទួលនូវប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានជួយទៅលើការប៉ះពាល់គ្រោះមហន្តរាយ។

លោកសូមស្នើដល់ប្រធានកិត្តិយស គណៈកម្មាធិកាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ថ្មី បន្តពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំង១៤ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសពិធីបិទមហាសន្និបាត សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.