ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួង ស្ថាប័ន និងអាជ្ញាធរ រួមគ្នាគោរពច្បាប់ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយអព្យាក្រឹត្យ និងយុត្តិធម៌ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួង ស្ថាប័ន និងអាជ្ញាធរ រួមគ្នាគោរពច្បាប់ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយអព្យាក្រឹត្យ និងយុត្តិធម៌ 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ននានា និងអាជ្ញាធររួមគ្នាគោរពគោលការណ៍ច្បាប់ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ អព្យាក្រឹត្យ និងយុត្តិធម៌។

ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់សង្គម និងប្រឹងប្រែងក្នុងការផ្តល់សេវាគាំពារសង្គម។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ព្រមជាមួយនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ ហើយចូលរួមទាំងអស់គ្នាក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅសល់រយៈពេល ៧ខែទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រមួយមានអត្ថន័យយ៉ាងធំធេងចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា។ ប្រជាជនយើងដែលបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិ ចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ចំនួន៥លើក រួចមកហើយនោះ ពិតជាមានការយល់ដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការការពារសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងបរិការណ៍នេះក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សម្តេចតេជោ ហ៊ុន សែន សូមប្រកាសជាឱឡារិកនូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.