ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ៖​ សមិទ្ធិផលតម្លៃជាង​៣៧ម៉ឺនដុល្លារ​នៅវត្តល្ងើន ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់​

លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ៖​ សមិទ្ធិផលតម្លៃជាង​៣៧ម៉ឺនដុល្លារ​នៅវត្តល្ងើន ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ៖​ សមិទ្ធិផលតម្លៃជាង​៣៧ម៉ឺនដុល្លារ​នៅវត្តល្ងើន ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់​

ខេត្តស្វាយរៀង: លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ​ ដំបូលសាលាឆាន់​ និងវេទិកាកិត្តិយស​ ដែលចំណាយថវិកាសាងសង់អស់​៣៧១.៥៧០$​ នៅវត្តល្ងើន ស្ថិតក្នុងភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី០៦​ ខែមករា ឆ្នាំ២០២៣​ ។

    ថ្លែងក្នុងឱកាសនោះលោកស្រីឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាននិងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេស។

   លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា​ សមិទ្ធផលដែលបានបានដាក់សម្ពោធក្នុងថ្ងៃនេះគឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន​ ។

   លោកស្រីក៏បានថ្លែងអំណរគុណ​ លោកស្រី ឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាងផ្លូវ១ខ្សែ ស្រះទឹក និងកុដិនៅវត្តល្ងើន ស្ថិតក្នុងភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង យើងនេះ ឱ្យលេចចេញជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។

    លោកស្រីកិត្តិសង្គហបណ្ឌិតបានអំពាវនាវឱ្យអាជ្ញាធរ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកស្វាយជ្រំ រួមជាមួយរដ្ឋបាលខេត្ដស្វាយរៀងបន្ដបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ជាពិសេសត្រូវចុះឱ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឱ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ​ ជាពិសេសត្រូវយកចិត្តទុក្ខដាក់អនុវត្តនូវវិធានការ ៣ការពារ​ និង​៣កុំ​ ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីបង្ការនូវការឆ្លងជំងឺកូវីដ-១៩​ និងជំងឺឆ្លងផ្សេងៗ​ ចូលក្នុងសហគមន៍​៕ 

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.