ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ចំណងដៃឆ្នាំំថ្មី២០២៣ ដល់ប្រជាពលរដ្ឋ ផ្លូវបេតុង ជិត៥០០ម៉ែត្រ នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ត្រូវបានដាក់អោយដំណើរការឆ្លងកាត់

ចំណងដៃឆ្នាំំថ្មី២០២៣ ដល់ប្រជាពលរដ្ឋ ផ្លូវបេតុង ជិត៥០០ម៉ែត្រ នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ត្រូវបានដាក់អោយដំណើរការឆ្លងកាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ចំណងដៃឆ្នាំំថ្មី២០២៣ ដល់ប្រជាពលរដ្ឋ ផ្លូវបេតុង ជិត៥០០ម៉ែត្រ នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ត្រូវបានដាក់អោយដំណើរការឆ្លងកាត់

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា ដើម្បីអបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំំ២០២៣ ផ្លូវបេតុងសសៃដែក សម្រាប់  នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ត្រូវបានដាក់អោយដំណើរការសម្រាប់អោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។

ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោកអភិបាលស្រុក បានចូលរួមវាយតម្លៃដាក់ឲ្យដំណើរការផ្លូវបេតុងសសៃដែកប្រវែង៤៩០ម៉ែត្រ ទទឹង៤ម៉ែត្រ កំរ៉ាស់០.១៥ម៉ែត្រ និងបើកវេទិកាសាធារណៈ នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក មានបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិ ក្រញូង ភូមិបិតទឹង ភូមិល្បើក និងភូមិត្រពាំងស្គន់ ។

លោកស៊ូម៉ុល  បានបន្តថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ពិសេសក្នុងថ្ងៃដាក់អោយដំណើរការផ្លូវបេតុងនាថ្ងៃនេះដើម្បីឆ្លើយតប និងជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរផងដែរ។

លោកបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដែលជានិច្ចកាលលោក តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើន នៅទូទាំងស្រុករមាសហែកផងដែរ។

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ
នៅភូមិព្រះក្រញូង ឃុំសម្បត្តិមានជ័យ
នៅពេលទទួលបានសមិទ្ធផលថ្មី ផ្លូវចាក់បេតុងមួយខ្សែនេះហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី លោកមេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឱ្យបានទាន់ពេលវេលានិងបន្តចូលរួមទៅចាក់វាក់សាំងដូសជំរុញក៏ដូចជាដូសទី៦តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ជំងឺកូវីត១៩ឆ្លងសាជាថ្មី៕             

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.